
វិភាគដោយ៖ លោក ញឹម កុសល អនុប្រធានចាត់ការទូទៅនៃក្រុមហ៊ុន PP Link Securities។

សមត្ថកិច្ចពេលចុះចាប់ស្វាតាមប្រាសាទពីថ្ងៃ ២៩ ធ្នូ។ រូបថត ហ្វេសប៊ុក
តម្លៃមាសបានធ្លាក់ចុះដល់កម្រិតតម្លៃទាប ១ ៨៨៤,៨៤ ដុល្លារ (ក្នុង ១ អោនស៍) នៅថ្ងៃទី១៧ និងទី១៩ ខែសីហា និងបានស្ទុះងើបឡើងវិញដល់កម្រិត ១ ៩០០ ដុល្លារ ក្នុងទំនោរកើនឡើង ដែលអាចទៅដល់កម្រិតខ្ពស់ ១ ៩៨៧,៣០ ដុល្លារ។
កាលពីថ្ងៃអង្គារ តម្លៃមាសបានប្រែប្រួលយឺតៗ ជាមួយនិន្នាការកើនឡើងទៅរកកម្រិតតម្លៃខ្ពស់ ១ ៩២៥ ដុល្លារ ដែលបានកើតឡើងក្នុងថ្ងៃចន្ទ ហើយ ក៏បានបង្កើតកម្រិតតម្លៃទាប ១ ៩១ ៤,២៥ ដុល្លារ។ បន្ទាប់ពីរបាយការណ៍ទិន្នន័យ US Consumer Confidence និង Job Openings បង្ហាញភាពខ្សោយ តម្លៃមាសបានស្ទុះងើបឡើងវិញ ហើយបានបំបែកការជួញដូរ ទៅកម្រិតខ្ពស់ថ្មី ១ ៩៣៧,៩០ ដុល្លារ។
ក្នុងសប្តាហ៍នេះ ទីផ្សារកំពុងរង់ចាំមើល ទិន្នន័យការងារ សម្រាប់ខែសីហា ដែលត្រូវចេញផ្សាយនៅថ្ងៃសុក្រ (ម៉ោង ៧ កន្លះយប់ នៅកម្ពុជា) ជាមួយនឹងការរំពឹងទុកនៃការងារធ្លាក់ចុះពី ១៨៧ ពាន់នាក់ មកត្រឹម ១៦៩ ពាន់នាក់ ខណៈដែលប្រាក់ចំណូលជាមធ្យមក្នុង ១ ម៉ោងត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹម ០,៣% ធៀបនឹងខែមុន ០,៤%។
សម្រាប់ការវិភាគជួញដូរក្នុងសប្តាហ៍នេះ អ្នកជួញដូរអាចនឹងចូលផ្សាររួចរាល់ហើយ ជាមួយការរំពឹងទុកនៃអត្រាការងារខ្សោយនៅសហរដ្ឋអាមេរិក និងរក្សាភាពវិជ្ជមានចំពោះការស្ទុះងើបឡើងវិញនា ពេលថ្មីៗនេះ ដែលតម្លៃមាសកំពុងបង្កើតកម្រិតខ្ពស់ថ្មី៕

សកម្មជនគណបក្សសម្ព័ន្ធដើម្បីប្រជាប្រជាធិបតេយ្យ ថ្លែងក្នុងសន្និសីទសារព័ត៌មានពីម្សិលមិញ។ហ៊ាន រង្សី