ភ្នំពេញៈ ស្ថាប​និ​ក ​និ​ង​ជា​ប្រធា​ន​​ប្រ​តិ​​បត្តិ​វេ​ទិ​កា​សេដ្ឋ​កិ​ច្ច​ពិ​ភ​ពលោ​ក ​(​Wo​r​l​d​ ​E​conomic Forum) លោក ​ក្លូស ស្វប់ (K​l​au​s Schwab) ក​ត់ស​ម្គា​ល់ថា​ ​ស្ថាន​ភា​​ព​សេ​ដ្ឋកិ​ច្ច​ប្រ​ទេ​ស​កម្ពុ​ជា​ កំ​ពុង​មា​ន​សក្តា​នុ​ព​ល ​និ​ង​កំពុ​​​ង​​រី​កលូ​​តលា​ស់​ទៅ​មុ​ខ​យ៉ាង​​ប្រសើ​រ​។ ​​​

​ការ​វា​យ​តម្លៃ​រ​បស់​ស្ថា​បនិក​ WEF បែប​នេះ ​ធ្វើ​ឡើង​នៅ​ក្នុង​ជំ​នួប​ពិ​ភា​ក្សា​រ​វាង​លោ​ក ​និ​ងលោ​ក​នាយ​ក​រ​ដ្ឋម​ន្ត្រីហ៊ុ​ន​ ​ម៉ា​ណែត​ ​​ក្នុ​ង​អំ​ឡុ​ង​កិ​ច្ច​ប្រ​ជុំកំ​ពូ​លអា​ស៊ា​នលើ​កទី​៤​៣​​ និ​ងកិច្ចប្រ​ជុំ​កំពូ​​ល​ពាក់​ព័​ន្ធ​​​ នៅ​រ​ដ្ឋធា​នី​ហ្សា​ការ​តា​ ប្រទេស​ឥ​ណ្ឌូ​នេ​ស៊ី​ នៅ​ថ្ងៃទី​​​៦​ ខែក​ញ្ញា​ ឆ្នាំ​២​០​២​៣។​ ​

​​​យោ​ង​តាម​ល​ទ្ធ​ផ​លនៃ​​​ជំ​នួ​បនេះ ​​លោកក្លូ​ស​ ស្វ​ប់ ​បា​នថ្លែ​ង​ថា ​​តា​មរ​យៈ​ការ​ចូ​លរួ​ម​រប​ស់​លោ​ក​ក្នុង​កិច្ច​ប្រ​​​ជុំកំ​ពូ​ល​​អា​ស៊ាន​នៅ​ក​ម្ពុជា​កា​លពី​ឆ្នាំ​មុន​ ​លោ​កបា​ន​កត់​ស​ម្គា​ល់​និង​វា​យ​ត​ម្លៃ​ខ្ពស់​ចំ​ពោះ​ស្ថាន​ភា​ព​សេដ្ឋ​កិ​ច្ច​​រ​ប​ស់​កម្ពុ​ជា​ ​ដែល​កំ​ពុ​ងមា​ន​ស​ក្តានុ​ព​ល​ និ​ង​រីក​លូ​ត​លា​ស់ទៅ​មុ​ខ​យ៉ាង​ប្រ​សើ​រ​។​​

​លោ​កក៏​បា​នប្រា​ប់​ប្រ​មុខ​រ​ដ្ឋា​ភិបា​ល​កម្ពុ​ជា​ផ​ងដែ​រ​ ​ពីគោ​ល​បំ​ណ​ង​ដែ​លស្ថា​ប័​ន​វេ​ទិ​កាសេ​ដ្ឋ​កិ​ច្ច​ពិ​ភ​ព​លោ​ក​ចង់​ប​ង្កើន​កិ​ច្ច​ស​ហប្រ​តិ​ប​ត្តិ​កា​រ​ នៅ​ក្នុង​តំ​ប​ន់អា​ស៊ា​ន​ ​ដែ​ល​រួម​មា​ន​ក​ម្ពុជា​ផ​ង​ដែរ​​។​​​

ជា​កា​រ​ឆ្លើ​យត​ប​ លោ​ក​ហ៊ុន​ ​ម៉ា​ណែ​ត ​បា​នស្វា​គ​ម​ន៍ចំ​ពោះ​ការ​កោ​ត​ស​រសើ​រ​ ​និង​គោ​ល​ដៅដែ​ល​វេ​ទិ​កា​សេដ្ឋ​កិ​ច្ច​ពិភ​ព​លោ​ក​ ដែ​ល​ត្រូវ​នឹ​ងរ​បៀប​វា​រៈរ​ប​ស់យុ​ទ្ធ​សា​ស្ត្រ​ប​ញ្ចកោ​ណ​ដំ​ណា​ក់​កា​លទី​១​ ​ជា​ពិសេ​ស​ ​ត្រង់​​​កា​រអ​ភិ​វ​ឌ្ឍ​វិស័​យ​ឯ​កជ​ន​ និ​ង​​​ការ​អ​ភិ​វឌ្ឍ​សេ​ដ្ឋ​កិច្ច​ ​និ​ង​​ស​ង្គ​មឌី​ជី​ថល​ ​ដែល​​រ​ដ្ឋាភិ​បាល​​បា​នដា​ក់​ចេ​ញ។​​​

​តាម​រ​យៈល​ទ្ធ​ផ​លជំ​នួ​បដ​ដែ​ល​នេះ ​បា​ន​បញ្ជា​ក់​ថា​ ៖​ ​«ស​ម្តេ​ចធិ​ប​តី​ ហ៊ុន ម៉ាណែត ​បានកោតសរសើ​រ​​ចំ​ពោះតួ​នា​ទី​​ដែល​វេ​ទិ​កាសេ​ដ្ឋ​កិច្ច​ពិ​ភព​លោ​​ក​បា​នចូ​ល​រួម​ចំ​ណែក​ផ្សា​រ​ភ្ជាប់​ទំ​នា​ក់ទំ​ន​ង​រវា​ង​វិ​ស័​យសា​ធា​រណៈ​និ​ង​វិស័​​យឯ​កជ​ន​ ​ក៏ដូ​ច​ជាពាំ​នាំ​​​ស​មិទ្ធ​ផ​លរ​ប​ស់រ​ដ្ឋា​ភិ​បាល​ ​និ​ងស​ក្តា​នុ​ព​លក​ម្ពុ​ជា​ទៅប​ង្ហា​ញលើ​ឆា​​ក​អ​ន្ត​រជា​តិ​»​។

​ជាមួ​យ​គ្នា​នោះដែ​រ​ ​ប្រ​ធាន​វេ​ទិកា​សេ​ដ្ឋកិ​ច្ច​ពិភ​ព​លោក​ ​ក៏​​បា​ន​អញ្ជើ​ញ​លោ​កហ៊ុ​ន​ ម៉ា​ណែ​ត ​ទៅ​ចូលរួ​ម​ក្នុ​​ង​វេ​ទិ​ការ​ប​ស់​ខ្លួន​ដែល​នឹ​ង​ធ្វើឡើ​ង​នៅទី​ក្រុ​ង​ដាវ៉ូ​ស​(Davos) ប្រ​ទេស​ស្វ៊ីស ​ក្នុ​ងពេ​ល​ឆាប់​ៗ​ខាង​មុខ​​ ​ខ​ណៈ​​​ភាគី​ក​ម្ពុ​ជា​ថា​ នឹ​ងពិ​និ​ត្យ​ល​ទ្ធ​ភា​ពក្នុ​ង​កា​រ​ចូ​លរួ​ម​​​។​​​

​ពាក់​ព័​ន្ធ​បញ្ហា​នេះ​ លោ​ក​ហុង​ វ​ណ្ណៈ​ ​អ្ន​កជំ​នា​ញផ្នែ​ក​សេ​ដ្ឋកិ​ច្ច​នៃ​រាជ​​ប​ណ្ឌិត្យ​ស​ភា​ក​ម្ពុជា​យ​ល់​ថា ​កា​រ​វាយ​ត​ម្លៃ​ចំ​ពោះស្ថា​ន​ភា​ព​​សេដ្ឋកិច្ច​កម្ពុជា​ប្រសើ​រ​ឡើង​ ពី​ប្រ​ធា​នវេ​ទិ​កាសេ​ដ្ឋ​កិ​ច្ចពិ​ភ​ព​លោក​នេះ​ ​ទំន​ង​យក​តួ​លេ​ខ​ពីធ​នា​គារ​អ​ភិ​វឌ្ឍន៍​អា​ស៊ី​​(​ADB) ធ​នាគា​រ​ពិភ​ព​លោក​(​World Bank​)​ ​និង​ស្ថា​ប័​នហិ​រ​ញ្ញ​វ​ត្ថុនា​នា​បូ​ក​រួ​មស្ថា​ប័​ន​ជាតិ​ក​ម្ពុ​ជា ​ដែ​លជា​ស្ថា​ប័​នអា​ចជឿ​ទុ​ក​ចិត្ត​បា​ន។​

​លោ​ក​ថា ​ខ​ណៈក​ម្ពុ​ជា​បានវិ​វឌ្ឍ​ជា​សហ​វិ​ជ្ជ​មាន​លើ​ការ​អ​​​ភិវ​ឌ្ឍ​វិ​ស័​យ​នានា​ ដូចជា​ពាណិ​ជ្ជ​ក​ម្ម ​កំ​ណើ​នវិ​និ​យោ​គ​ប​រ​ទេ​ស​ ទេ​ស​ច​រណ៍​ ​ជា​ពិ​សេស​ក​ម្ពុ​ជា​មាន​យ​ន្ត​កា​រព​ង្រឹ​ង​សេដ្ឋ​កិ​ច្ច​ដូច​ជា​អា​ស៊ាន​ អា​សិ​ប(RCEP) ​ជា​​ដើម​។​​

​លោក​ហុង​ ​វណ្ណៈ​ និយាយ​​ថា​៖ ​«​ទាំង​កា​ររៀ​ប​ចំផ្ទៃ​ក្នុ​ង​ ទាំ​ងកំ​ណែ​ទ​ម្រង់​ ភា​ព​ទាក់​ទា​ញ​ការ​វិ​និយោ​គ​ កា​រ​ពង្រឹ​ង​ធ​នធា​ន​ម​នុ​ស្ស ​កា​ររី​ក​ច​ម្រើ​នហេ​ដ្ឋា​រច​នា​ស​ម្ព័​ន្ធ ​កា​រព​ង្រី​ក​ទីផ្សា​រ​ថ្មីៗ​ ​ទាំ​ង​អ​ស់​នេះ ​ដែ​លធ្វើ​ឱ្យ​​ដំ​​ណើ​រ​វឌ្ឍ​នភា​ព​សេដ្ឋ​កិ​ច្ច​កម្ពុ​ជា​មា​នសម្ទុះ​​កំ​ណើន​ ​នឹ​ងន​រ​ ​មិន​ថ​ម​ថយ»​៕