
វិភាគដោយ៖ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន PP Link Securities

លោក ច្រឹក សុខនីម ផ្តល់បទសម្ភាសឱ្យ ភ្នំពេញ ប៉ុស្តិ៍ កន្លងមក។ ហេង ជីវ័ន
ទោះបីជាតម្លៃនៃសន្ទស្សន៍ហាងសេង Hang Seng ឬ Hong Kong 50 (HK50) បានកើនឡើងពីការធ្លាក់ចុះ ៣ សប្តាហ៍ជាប់គ្នា ដោយចាប់ផ្តើមពីថ្ងៃទី ២១ ខែសីហា តម្លៃប្រចាំសប្តាហ៍បន្ទាប់ពីបានបិទ ទាបជាងតម្លៃបើក ១៨ ៥១៩,០៨ (ដុល្លារហុងកុង) ជាមួយនឹងនិន្នាការធ្លាក់ចុះ។
និន្នាការធ្លាក់ចុះបច្ចុប្បន្នរបស់ HK50 បានកើតឡើងចំពេលមានបញ្ហាក្ស័យធនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande Group កាលពីថ្ងៃទី ១៨ ខែសីហា ដែលបង្ហាញពីការការព្រួយបារម្ភពីស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេស បើទោះបីជាច្បាប់ប្រកាសក្ស័យធនស្ថិតនៅក្នុងសហរដ្ឋអាមេរិកក៏ដោយ។
គេហទំព័រ Reuters បានរាយការណ៍ថា បញ្ហារបស់ក្រុមហ៊ុន Evergrande គឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធបំណុលដ៏ធំបំផុតរបស់ពិភពលោក ដោយសារការព្រួយបារម្ភនៃការកើនឡើងវិបត្តិអចលនទ្រព្យរបស់ប្រទេសចិន និងផលប៉ះពាល់របស់វាទៅលើសេដ្ឋកិច្ច។
ទាក់ទងនឹងសេដ្ឋកិច្ចសហរដ្ឋអាមេរិកវិញ អត្រាការងារសម្រាប់ខែសីហា ដែលបានចេញផ្សាយនៅថ្ងៃទី ១ ខែកញ្ញា មានចំនួន ១៨៧ ពាន់នាក់ ខណៈការព្យាករមានត្រឹម ១៦៩ ពាន់នាក់ និងទិន្នន័យខែមុនមានត្រឹម ១៥៧ ពាន់នាក់។ សម្រាប់កិច្ចប្រជុំបន្ទាប់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៩ ដល់ទី ២៩ ខែកញ្ញា ធនាគារកណ្តាលអាចនឹងរក្សាអត្រាការប្រាក់របស់ខ្លួនត្រឹមចន្លោះ ៥,២៥% ទៅ ៥,៥% ដដែល ដើម្បីបន្ដគាំទ្រដល់ស្ថានភាពសេដ្ឋកិច្ចដែលកំពុងល្អប្រសើរ។ កត្ដានេះនឹងអាចធ្វើឱ្យតម្លៃសន្ទស្សន៍ហាងសេង HK50 បន្ដធ្លាក់ចុះផងដែរ។
សម្រាប់ការវិភាគជួញដូរក្នុងសប្តាហ៍នេះ វិនិយោគិនអាចពិចារណាលក់សន្ទស្សន៍ហាងសេង HK50 ដោយកំណត់មុខងារទាញយកប្រាក់ចំណេញនៅតម្លៃ ១៨ ៣០០ និងមុខងារការពារហានិភ័យនៅតម្លៃ ១៨ ៧៧៧៕

បុគ្គលិកសុខាភិបាលម្នាក់បង្ហាញវ៉ាក់សាំងSinovac Biotechនៅមជ្ឈមណ្ឌលសុខភាព។ AFP