ជន​អន្ដោប្រវេសន៍​ជនជាតិវៀតណាម ៨ នាក់ លួចឆ្លងដែនចូលមកកម្ពុជាកាលពីម្សិលមិញ។ រូបថត GDI

កាលពី​ថ្ងៃ​ពុធ ទីផ្សារ​មាស​បាន​បើក​នៅ​តម្លៃ ១ ៩១២,៤៧ ដុល្លារ (​ក្នុង​ ១​អោន​ស៍​) ជាមួយនឹង​ទិសដៅ​ធ្លាក់ចុះ ដែល​បង្ហាញ​ដោយ​តារាង​តម្លៃ​ប្រចាំថ្ងៃ​និង​ប្រចាំ​សប្តាហ៍ និង​មាន​កម្រិត​តម្លៃ​ខ្ពស់ ១ ៩៦៣ ដុល្លារ​។

ស្របពេល​គ្នា​នេះដែរ អារម្មណ៍​ទីផ្សារ​កំពុង​កើនឡើង ខណៈពេលដែល​តម្លៃ​មាស​ក៏​ចាប់ផ្តើម​មានប្រតិកម្ម​ចំពោះ​ព័ត៌មាន​សំខាន់ៗ​ទាក់ទង​នឹង​ស្ថានភាព​អតិផរណា​សហរដ្ឋអាមេរិក​។​

យោងតាម​គេហទំព័រ Forexfactory ស​ន្ទ​ស្សន៍​ថ្លៃទំនិញ ឬ Consumer Price Index (CPI) ដែល​ត្រូវ​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ (​ម៉ោង ៧:៣០​យប់​នៅ​កម្ពុជា​) ជាមួយនឹង​ការរំពឹង​ទុកជា​វិជ្ជមាន ដែលជា​កត្តា​គាំទ្រ​ដល់​ប្រាក់​ដុល្លារ​។ ទោះ​យ៉ាងនេះ​ក្ដី នៅមាន​ការចេញផ្សាយ​ព័ត៌មាន​សេដ្ឋកិច្ច​ផ្សេងៗ​ទៀតទាក់ទង​នឹង​ប្រាក់​ដុល្លារ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ដូចជា​៖ ទិន្នន័យ Producer Price Index ទិន្នន័យ Retail Sales និង​ទិន្នន័យ Unemployment Claims ជាដើម​។

បើ​ផ្អែកទៅលើ​ការព្យាករ ភាគច្រើន​នៃ​ព័ត៌មាន​ទាំងនេះ គឺ​មិនល្អ​សម្រាប់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ទេ​។ ដូច្នេះ សម្រាប់​តម្លៃ​មាស​ធៀប​នឹង​ប្រាក់​ដុល្លារ វា​អាច​នឹង​បង្កើត​ទាំង​ទិសដៅ​ធ្លាក់ចុះ និង​ការកើនឡើង​។​

​យោងតាម​ការវិភាគ​ផ្នែក​បច្ចេកទេស​វិញ ប្រសិនបើ​ព័ត៌មាន​ទាំងនេះ​ធ្វើឱ្យ​តម្លៃ​មាស​ឡើងដល់​កម្រិត​តម្លៃ​ខ្ពស់ ១ ៩៨៥ ដុល្លារ នោះ​មាស​នឹង​បន្ត​ទំនោរ​ធំ​រប​ស់វា ហើយ​អាច​នឹង​បង្កើត​តម្លៃ​ខ្ពស់បំផុត​ជា​ប្រវត្តិសាស្ត្រ​ថ្មី​ ប៉ុន្ដែប្រសិនបើ​ព័ត៌មាន​ធ្វើឱ្យ​ប្រាក់​ដុល្លារ​ធ្លាក់ចុះ និង​បំបែក​តម្លៃ​ទាប ១ ៩០០ដុល្លារ នោះវា​អាច​នឹង​ចុះ​ទៅ ដល់​តម្លៃ​ប្រហែល ១ ៨៥៥ដុល្លារ​៕