
សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងប្រទេសកម្ពុជាមានមោទកភាពយ៉ាងក្រៃលែងក្នុងការផ្តួចផ្តើមការងារសង្គមក្រោមប្រធានបទ «សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីកុមារកម្ពុជា» ក្នុងគោលបំណងផ្តោតលើការផ្តល់ជំនួយនិងឱកាសដល់កុមារកម្ពុជាដែលត្រូវការជំនួយនៅទូទាំងប្រទេសកម្ពុជា។
ក្នុងនាមជាស្ថាប័នដែលមានទំនួលខុសត្រូវសង្គម សុវណ្ណាភូមិ ឡាយហ្វ៍ ជឿជាក់យ៉ាងមុតមាំថាការចូលរួមក្នុងកិច្ចការងារសង្គមដើម្បីជាប្រយោជន៍ដល់សហគមន៍គឺជារឿងសំខាន់និងប្តេជ្ញាបង្កើតសកម្មភាពកិច្ចការងារសង្គមនានាឱ្យបានច្រើនក្នុងការគាំពារដល់កុមារក្នុងប្រទេសកម្ពុជាដើម្បីធានាឱ្យបានថា កុមារនឹងទទួលបាននូវធនធានចាំបាច់ និងឱកាសសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ពួកគេ។
ក្រោមការផ្តួចផ្តើម«សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីកុមារកម្ពុជា»នេះក្រុមហ៊ុនបានប្តេជ្ញាចិត្តគាំទ្រកម្មវិធី និងគម្រោងផ្សេងៗដែលផ្តល់អត្ថប្រយោជន៍ដល់កុមារកម្ពុជា និងចាប់ដៃគូជាមួយអង្គការសប្បុរសធម៌ក្នុងស្រុក ព្រមទាំងសាលារៀននានាដែលផ្តោតលើការអប់រំ ការថែទាំសុខភាព ក៏ដូចជាកម្មវិធីអាហារូបត្ថម្ភ ដើម្បីធានាឱ្យកុមាររក្សាបាននូវសុខភាពល្អ និងសុខុមាលភាព និងលើកកម្ពស់បរិស្ថាននិងហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀនឱ្យកាន់តែប្រសើរ។
ទន្ទឹមនឹងនេះ សុវណ្ណាភូមិ ឡាយហ្វ៍ បានបរិច្ចាគថវិកា ១ ០០០ ០០០ រៀល និងសម្ភារសិក្សាទៅកាន់សាលាបឋមសិក្សា អង្គស្អាត ខេត្តតាកែវ កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ។ គោលបំណងក្នុងការធ្វើសកម្មភាពសប្បុរសធម៌នេះឡើង គឺដើម្បីឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្ស ចំនួន ៤៤១ នាក់ ដែលកំពុងត្រូវការជំនួយ។ បន្ថែមពីនេះ បុគ្គលិករបស់ សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានចូលរួមចំណែកបរិច្ចាគថវិកាបន្ថែមចំនួន ១ ៣៦០ ០០០ រៀល និងសម្ភារសិក្សា ចំនួន ១០០ ឈុត ដែលក្នុងឈុតនីមួយៗមានដូចជា៖ សៀវភៅសរសេរ ប៊ិក ខ្មៅដៃ បន្ទាត់ និងសម្ភារផ្សេងៗទៀតដើម្បីជួយគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្ស។

លោក Loke Kah Meng អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖«ការវិនិយោគលើសុខុមាលភាព និងអនាគតរបស់កុមារកម្ពុជា គឺពិតជាមានភាពចាំបាច់បំផុតដែលយើងត្រូវតែចូលរួមចំណែកទាំងអស់គ្នា»។
លោក បានមានប្រសាសន៍បន្ថែមទៀតថា ៖«ការផ្តួចផ្តើម «សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីកុមារកម្ពុជា»នេះគឺធ្វើឡើងដើម្បីផ្តល់ភាពវិជ្ជមានតាមរយៈការផ្តល់ជាជំនួយដល់កម្មវិធីផ្សេងៗដើម្បីសម្រួលដល់ជីវភាព ឬការរស់នៅដល់កុមារដែលត្រូវការជំនួយ។យើងជឿជាក់យ៉ាងមុតមាំថា តាមរយៈការសហការគ្នា យើងអាចផ្តល់ការគាំទ្រដល់យុវជនជំនាន់ក្រោយនឹងចូលរួមចំណែកធ្វើឱ្យកុមារកម្ពុជាមានអនាគតត្រចះត្រចង់សម្រាប់ប្រទេសជាតិរបស់យើង»។
សុវណ្ណាភូមិ ឡាយហ្វ៍ នឹងបន្តបេសកកម្មរបស់ខ្លួនក្នុងការជួយដល់កុមារកម្ពុជា តាមរយៈសកម្មភាពស្ម័គ្រចិត្ត ការបរិច្ចាគ និងភាពជាដៃគូផ្សេងៗ។ ក្រុមហ៊ុនជឿជាក់ថាកិច្ចខិតខំប្រឹងប្រែងរួមគ្នា គឺចាំបាច់ដើម្បីនាំមកនូវការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព និងលើកស្ទួយជីវភាព ក៏ដូចជាការរស់នៅរបស់កុមារផងដែរ។

ក្រុមពន្លត់អគ្គិភ័យកំពុងបាញ់ទឹកពន្លត់ភ្លើងពីខែមុន។ ហ៊ាន រង្សី
អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី៖
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលប្តេជ្ញាចិត្តក្នុងការផ្តល់នូវសុវត្ថិភាពហិរញ្ញវត្ថុ សន្តិភាពផ្លូវចិត្ត និងសេវាកម្មដ៏ល្អឥតខ្ចោះដល់អតិថិជនរបស់ខ្លួន។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផល និងសេវាកម្មធានារ៉ាប់រងជាច្រើនដែលស្របតាមតម្រូវការបុគ្គល។ សុវណ្ណាភូមិ ឡាយហ្វ៍ជឿជាក់យ៉ាងមុតមាំក្នុងការផ្តល់ការគាំទ្រដល់សហគមន៍ និងផ្តោតលើគំនិតផ្តួចផ្តើមកិច្ចការងារសង្គមផ្សេងៗ ក្នុងគោលបំណងបង្កើតផលវិជ្ជមាននៅក្នុងសង្គមជាតិកម្ពុជារបស់យើង៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.sovannaphumlife.com

លោក លី ធុជ (ស្តាំ) និងលោក Wang Wentien។ រូបថត អាជ្ញាធរមីន