​កង​កម្លា​ំង​រក្សាសន្តិ​ភាព ​UN ឈរ​​​យាម​នៅជំរំ​ជនភៀស​ខ្លួ​ន​ al-Riyadh​។ AFP

តាម​ផ្នែក​បច្ចេកទេស សូចនាករ​ទាំង​អស់ប​ង្ហា​ញ​ថា រូបិយប័ណ្ណ​ដុល្លារ​ធៀប​នឹង​យ៉េន មាន​ទំនោរ​កើនឡើង​។ ដូចគ្នា​ដែរ ព័ត៌មាន​ជាច្រើន​ក៏​គាំទ្រ​ដល់​ទំនោរ​នេះ ដូចជា​៖ ការរំពឹងទុក​នៃការបន្ដ​រឹតបន្តឹង​រូបិយវត្ថុ​ដោយ​ធនាគារកណ្តាល​សហរដ្ឋអាមេរិក ការរំពឹងទុក​នៃ​ការបន្ត​បន្ធូរបន្ថយ​រូបិយវត្ថុ​ដោយ​ធនាគារកណ្តាល​ជប៉ុន និង​គម្លាត​រវាង​គោលនយោបាយ​រូបិយវត្ថុ​របស់​ជប៉ុន ​និង​សហរដ្ឋអាមេរិក​។​

​នៅក្នុង​បរិបទ​នេះ ការយកចិត្តទុកដាក់​នឹង​ផ្តោតលើ Federal Open Market Committee (FOMC) និង Summary of Economic Projection (SEP) ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​ ២១ កញ្ញា ម៉ោង ​១​ ព្រឹក (​ម៉ោង​នៅ​កម្ពុជា​) និង​សន្និសីទ​សារព័ត៌មាន​ដោយ​លោក Jerome Powell ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារកណ្ដាល​អាមេរិក​នៅ​ម៉ោង​ ១ ​កន្លះ​ព្រឹក​។

ទាក់ទង​នឹង​ការរំពឹងទុក​នៃ​ការបន្ដ​រឹតបន្តឹង​រូបិយវត្ថុ​របស់ FOMC ទោះបីជា​គោលនយោបាយ​អត្រា​ការប្រាក់​ ត្រូវបាន​គេ​រំពឹងថា​ មិន​ប្រែប្រួល SEP ដែល​ត្រូវ​បានប្រកាស​នៅពេល​ជាមួយគ្នា នៅតែ​មានរឿង​តម្រូវឱ្យមាន​ការដំឡើង​អត្រា​ការប្រាក់​បន្ថែម​ក្នុងឆ្នាំនេះ ឬ​ស្នើឱ្យ​មានការ​ពន្យារពេល​ក្នុងការ​ចាប់ផ្តើម​នៃ​ការកាត់បន្ថយ​អត្រា​ការប្រាក់​នៅ​ឆ្នាំក្រោយ ឬ​ប្រសិនបើ​លោក Powell មិន​ផ្លាស់ប្តូរ​ជំហរ​ខាង​ដំឡើង​អត្រា​ការប្រាក់​ទេ ទីផ្សារ​នឹង​ គិតដល់​ទំនោរ​កើនឡើង​ក្នុង​ការទិញ​ប្រាក់​ដុល្លារ ដែល​អាច​បណ្តាលឱ្យ​គូ​ប្រាក់​ដុល្លារ-យ៉េន​ អាច​បំបែក​តម្លៃ ១៤៨ ​ដុល្លារ និង​ឆ្ពោះទៅរក​កម្រិត​ខ្ពស់ ១៤៨,៨៦​ ដុល្លារ កាលពី​ឆ្នាំមុន​។​

គិត​ត្រឹម​ថ្ងៃទី​ ២០ ខែកញ្ញា ទីផ្សារ​នៅតែ​បន្ត​រំពឹង​លើ​ឱកាស​ទិញ​គូ​ប្រាក់​ដុល្លារ​យ៉េន បន្ទាប់ពី​ការប្រកាស​របស់ FOMC​។ ដូច្នេះ ចាប់ពី​ថ្ងៃទី ២០-២២ គូ​ប្រាក់​ដុល្លារ​-​យ៉េន អាច​ប្រែប្រួល​ក្នុង​ ចន្លោះ​ពី ១៤៧ ទៅ ១៤៩ ដុល្លារ​៕​

កម្មការិនី ធ្វើការ​ជាជាង​ក្រឡឹង​។ ADB ថា ឧស្សាហកម្ម​ ៤.០ ​អាច​នាំ​ដល់​ការផ្លាស់ប្តូរ​នៃ​ជំនាញ​ និង​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​។ រូបថត សហការី