កូនតោ​ស៊ីមបា​កំពុង​បៅ​ទឹកដោះគោ និង​ទទួល​បាន​ការថែទាំ​យក​ចិត្ដ​ទុកដាក់​នៅ​សួនសត្វ​សិង្ហបុរី​។ AFP

នៅពាក់កណ្តាលខែកញ្ញានេះ តម្លៃមាស ហាក់មានកម្លាំងខ្លាំងក្នុងការរក្សានៅកម្រិត ខ្ពស់ ជាមួយតម្លៃបើកផ្សារ ១ ៩០០, ៣៥ ដុល្លារ (ក្នុង ១ អោនស៍) នៅថ្ងៃពុធ សប្តាហ៍នេះ ហើយទីផ្សារកំពុងរំពឹងទុកពីទំនោរកើនឡើង ដោយសារប្រាក់ដុល្លារអាចនឹងបន្ដរងផលប៉ះពាល់ បន្ទាប់ពីកិច្ចប្រជុំ របស់ក្រុមប្រទេស BRICS (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) មានការអភិវឌ្ឍល្អ។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ BRICS មានគោលដៅក្លាយជាប្លុកសេដ្ឋកិច្ចដែលមានឥទ្ធិពលបំផុតក្នុងពិភពលោកត្រឹមឆ្នាំ ២០៥០ ក៏ដូចជាការបង្កើតរូបិយប័ណ្ណ BRICS ផងដែរ ដែលជាកត្ដាមួយធ្វើឱ្យតម្លៃប្រាក់ដុល្លារអាចមានការធ្លាក់ចុះ។

បន្ថែមពីនេះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម អ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអាហ្សង់ទីន ក៏ត្រូវបានអញ្ជើញឱ្យចូលរួមជាមួយគ្នាផងដែរ ហើយបើគិតបញ្ចូលគ្នា ប្រទេសទាំង៦ នេះកាន់កាប់រហូត ៤២% ក្នុងការផ្គត់ផ្គង់ប្រេងក្នុងពិភពលោក។ បើជោគជ័យក្នុងការបង្កើតរូបិយប័ណ្ណ BRICS នោះវានឹងអាចត្រូវបានប្រើប្រាស់ក្នុងការទូទាត់ប្រតិបត្តិការប្រេងរបស់ពួកគេ ហើយតម្រូវការប្រាក់ដុល្លារនឹងធ្លាក់ចុះ។

ម្យ៉ាងទៀត ទីផ្សារមើលឃើញថា ធនាគារកណ្ដាលសហរដ្ឋអាមេរិកនៅតែមានទំនោរក្នុងការរក្សាអត្រាការប្រាក់ចុងក្រោយ (៥,២៥% ទៅ ៥,៥០%) ដើម្បីបន្ដប្រយុទ្ធប្រឆាំងនឹងអតិផរណា ខ្ពស់ ដែលបច្ចុប្បន្ននៅកម្រិត ៣,៦៧% មកដល់កម្រិតគោលដៅ ២% វិញ។

ដូច្នេះ ព័ត៌មានខាងលើនេះនឹងធ្វើឱ្យអ្នកជួញដូរមានទំនុកចិត្ដខ្ពស់ក្នុងការទិញមាសត្រឡប់មកវិញ ដើម្បីយកចំណេញក្នុងរយៈពេលវែង ប្រសិនបើក្នុងពេលឆាប់ៗ នេះ វាមានកត្តាដែលធ្វើឱ្យតម្លៃមាស ធ្លាក់ចុះឆ្ងាយពីតម្លៃ ១ ៩០០ ដុល្លារ៕

វិថី ត្រាំ នៅក្នុងទីក្រុងប្រទេសកាណាដា ក្លាយជាប្រធានបទចម្រូងចម្រាសនាពេលបច្ចុប្បន្ន។ AFP