ដោយ​បាន​ទទួល​ពាន​រង្វាន់​លើក​ទីបី​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ស្ថាបនា ម៉ូបាល ត្រូវ​បាន​ទទួល​ស្គាល់​លើស​ពី​កម្មវិធី​ធនាគារ​ចល័ត ដោយ​ក្នុង​នោះ​ក៏​ត្រូវ​បាន​ស្គាល់​ថា​ជា​កម្មវិធី​មួយ​ជំរុញ​ដល់​ការ​លើក​កម្ពស់​បិរយាប័ន្ន​ហិរញ្ញវត្ថុ ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​របស់​ពួកគេ​បាន​យ៉ាង​ងាយ​ស្រួល និង​សុវត្ថិភាព​ខ្ពស់

ធនាគារ​ស្ថាបនា​ដែល​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​មួយ​ក្នុង​ប្រទេស​កម្ពុជា​មាន​មោទនភាព​យ៉ាង​ក្រៃលែង​ដែល ស្ថាបនា ម៉ូបាល​ ទទួល​ពាន​រង្វាន់​ក្នុង​នាម​ជា 'កម្មវិធី​ធនាគារ​ចល័ត​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​នៅ​កម្ពុជា​ឆ្នាំ​២០២៤' ពី​ស្ថាប័ន​ពាន​រង្វាន់​ហិរញ្ញ​វត្ថុ​អន្តរជាតិ។ ពាន​រង្វាន់​នេះ​បាន​បញ្ជាក់​ពី​ភាព​រឹងមាំ​និង​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​ការ​ច្នៃប្រឌិត​នៃ​ធនាគារ​ឌីជីថល​នៅ​កម្ពុជា។

ស្ថាបនា ម៉ូបាល បាន​ដាក់​បញ្ចូល​នូវ​មុខងារ​ថ្មី និង​ពិសេស​បន្ថែម​ទៀត​ជាមួយ​បច្ចេក​វិទ្យា​ចុង​ក្រោយ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ទទួល​បាន​នូវ​បទពិសោធន៍​ដ៏​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​របស់​ពួកគេ​យ៉ាង​រលូន និង​ច្នៃ​ប្រឌិត។ អម​ជាមួយ​នឹង​ការ​រចនា​ដែល​មាន​ភាព​សាមញ្ញ និង​រស់​រវើក ស្ថាបនា ម៉ូបាល ផ្តល់​នូវ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​បាន​យ៉ាង​លឿន​រហ័ស និង​ងាយស្រួល ជាពិសេស​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់ បង្កើតគណនី​សន្សំ​ឆ្លាតវៃ ឬ ផែនការ​សន្សំ​ជា​ក្រុម​បាន​ភ្លាមៗ​ដែល​កាន់​តែ​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

លើស​ពី​នេះ​ទៅ​ទៀត ស្ថាបនា​ ម៉ូបាល​ ជួយ​សម្រួល​ដល់​ការ​ទូទាត់​ដោយ​ផ្ទាល់​ជាមួយ​ដៃ​គូ​ដែល​ជា​ប្រព័ន្ធ​អេកូ​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា។ បន្ថែម​ពី​លើ​នេះ ស្ថាបនា ម៉ូបាល ក៏មាន​មុខងារ​ថ្មី​មួយ​ដែល​ហៅ "Human ATM" ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ដោយ​គ្រាន់​តែ​ប្រើ​លេខ​កូដ​អាច​ដកសាច់​ប្រាក់​បាន​នៅ​ទីតាំង​ភ្នាក់ងារ​ដៃគូ​បាន​ភ្លាមៗ និង​ការ​រួម​បញ្ចូល​នូវ​សេវាកម្ម​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន​ដែល​ផ្តល់នូវ​បទ​ពិសោធ​ប្រើប្រាស់​សេវា​ធនាគារ​កាន់​តែ​ងាយស្រួល និង​ទាន់​សម័យ​ជូន​អតិថិជន​ទូទាំង​ប្រទេស​កម្ពុជា។

សូម​គូស​បញ្ជាក់​ផងដែរ​ថា ការ​ការពារ​ឯកជន​ភាព​ទិន្នន័យ គឺជា​អាទិភាព​ចម្បង​របស់​ធនាគារ ស្ថាបនា ដែល​ផ្តល់​ជូន​គ្រប់​អតិថិជន​ទាំងអស់​ដែល​ចូល​ទៅ​ប្រើប្រាស់ សេវា​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន និង​សេវា​ធនាគារ​ប្រចាំ​ថ្ងៃ​នៅលើ ស្ថាបនា ម៉ូបាល ។ ក្នុង​នោះ​ផងដែរ ស្ថាបនា ម៉ូបាល ក៏​ផ្តល់​នូវ​គន្លឹះ​សំខាន់ៗ​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​សុវត្ថិភាព ជាមួយ​នឹង​ការ​រួម​បញ្ចូល​ការ​ការពារ​យ៉ាង​រឹងមាំ​តាម​រយៈប្រព័ន្ធ​ការពារ​ដូចជា៖ multi-factor authentication biometric login និង​ការ​ផ្ទុក​ទិន្នន័យ encrypted data ដើម្បី​ការពារ​ព័ត៌មាន​អតិថិជន​នៅ​គ្រប់​ជំហាន​ប្រើប្រាស់​ទាំងអស់ ដើម្បី​ធានា​សុវត្ថិភាព និង​ទំនុក​ចិត្ត​ខ្ពស់​ជូន​អតិថិជន​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​របស់​ពួកគេ។

លោក ហែន ហ្គី. ម៉ូលដឺ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ស្ថាបនា​ បាន​មាន​ប្រសាសន៍​ថា៖ "នេះ​គឺជា​ពេល​វេលា​ដ៏​មោទនភាព​មួយ​សម្រាប់​ពួក​យើង​ទាំងអស់​គ្នា​នៅ​ធនាគារ ស្ថាបនា។ ការ​ទទួល​បាន​ពាន​រង្វាន់​នេះ គឺជា​សក្ខីភាព​មួយ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​នូវ​សេវាកម្ម​ធនាគារ​ឌីជីថល​គុណភាព និង​សុវត្ថិភាព​ខ្ពស់។ ស្ថាបនា ម៉ូបាល គឺជា​ការ​បង្ហាញ​នូវ​ចក្ខុវិស័យ​របស់​យើង​ក្នុង​ការ​ផ្សារ​ភ្ជាប់​ប្រជាជន​កម្ពុជា​ឱ្យ​ទទួល​បាន​នូវ​បទពិសោធន៍​ហិរញ្ញ​វត្ថុ​ងាយ​ស្រួល និង​ធានា​ថា​ពួកគេ​អាច​ចូល​ទៅ​ប្រើប្រាស់​សម្រាប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​បាន​គ្រប់​ពេលវេលា​តាម​រយៈកម្មវិធី​ ស្ថាបនា ម៉ូបាល។" 

លោក​បាន​បន្ត​ទៀត​ថា៖ "សូម​អរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​អតិថិជន​របស់​យើង​ចំពោះ​ការ​គាំទ្រ និង​បន្ត​ការ​ជឿ​ជាក់​មក​កាន់​ធនាគារ និង​សូម​អរគុណ​ដល់​ក្រុម​ការងារ​របស់​យើង​ដែល​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ និង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បម្រើ​អតិថិជន​របស់​យើង និង​ប្រជាជន​កម្ពុជា។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា យើង​ទាំង​អស់​គ្នា​នឹង​បន្ត​រួម​គ្នា ផ្តល់​លើស​ពី​កម្មវិធី​ធនាគារ​ចល័ត ពោល​យើង​នឹង​បន្ត​កសាង​សហគមន៍​ប្រកប​ដោយ​ចីរភាព បរិយាបន្ន និង​កាន់តែ​រឹងមាំ​តាម​រយៈប្រតិបតិ្តការ​ពាណិជ្ជកម្ម​នៃ​ធនាគារ​ស្ថាបនា។"

ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរជាតិ គឺជា​ទស្សនាវដ្តី​អាជីវកម្ម​និង​ហិរញ្ញ​វត្ថុ​ឈាន​មុខ​មួយ​ដែល​បោះពុម្ព​ដោយ International Finance Publications Limited របស់​ចក្រភព​អង់គ្លេស។ ពាន​រង្វាន់​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ទទួល​ស្គាល់​ភាព​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ឧស្សាហកម្ម​ហិរញ្ញ​វត្ថុ​ទូទាំង​ពិភពលោក។ ពាន​រង្វាន់​នេះ​មិន​ត្រឹម​តែ​បញ្ជាក់​អំពី​សមត្ថភាព​ដ៏​រឹងមាំ​របស់​ធនាគារ ស្ថាបនា ក្នុង​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​របស់​អតិថិជន​មក​កាន់​ធនាគារ​និង​លើក​កម្ពស់​បរិយាបន្ន​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

អំពី ធនាគារ ស្ថាបនា 

ធនាគារ ស្ថាបនា គឺជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខគេ​មួយ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ដែល​មាន​ទ្រព្យ​សកម្ម​សរុប​ជាង ២,៨ ពាន់​លាន​ដុល្លារ​អាមេរិក​និង​មាន​បុគ្គលិក​ច្រើន​ជាង ៤.៤០០ នាក់។ ធនាគារ មាន​បណ្តាញ​សាខា​យ៉ាង​ទូលំ​ទូលាយ​នៅ​ទូទាំង​ប្រទេស​ដែល​មាន​សាខា​ចំនួន​១៧៥ ស្ថាបនា​ព្រីមារណ៍​ចំនួន​៣ និង​ម៉ាស៊ីន​អេធីអឹម​ជាង ៣៤០​កន្លែង។ យើង​ផ្តល់​ជូន​នូវ​សេវា​ធនាគារ​យ៉ាង​ពេញ​លេញ​ដូចជា៖ សេវា​ឥណទាន សេវា​ដាក់​ប្រាក់​បញ្ញើ សេវា​ធនាគា​ចល័ត សេវា​ធនាគារ​អេឡិចត្រូនិច ប័ណ្ណ​ឥណពន្ធ និង​ប័ណ្ណ​ឥណទាន សេវា​ផ្ទេរ​ប្រាក់​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស សេវា​បើក​ប្រាក់​បៀរវត្សន៍ សេវា​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​ជាមួយ SWIFT Thunes និងវីសា B2B Connect, សេវា Western Union សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​សេវា​ហិរញ្ញ​វត្ថុ​ផ្សេងៗ​ទៀត។

ដើម្បី​គាំទ្រ​ដល់​ការ​រីកលូតលាស់​នៃ​វិស័យ​សហគ្រាស ធុនតូច និង​មធ្យម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធនាគារ ស្ថាបនា​ក៏​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ក្នុង​ការ​ទទួល​យក​ការ​ទូទាត់​ជាច្រើន​តាម​រយៈកម្មវិធី​ដូចជា៖ Sathapana Tutort សម្រាប់​ដៃគូ​អាជីវកម្ម Sathapana Gateway S2Biz Sathapana POS និង​សេវា​ឌីជីថល​ជាច្រើន​ទៀត។

ថ្មីៗនេះ ធនាគារ ស្ថាបនា ត្រូវ​បាន​ជ្រើសរើស និង​ទទួល​ពាន​រង្វាន់​ឆ្នើម ២​នោះ​គឺ “Most Innovative Mobile Banking App – Cambodia 2024” ពី​ស្ថាប័ន International Finance និង “Best Retail Banking -  Cambodia 2024” ពី Global Retail Banking Rankings ។ ពាន​រង្វាន់​នេះ​ស​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ ស្ថាបនា ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​និង​ប្រជាជន​កម្ពុជា​នូវ​បទ​ពិសោធន៍​ធនាគារ​ចល័តប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​និង​ល្អ​បំផុត។

ហើយ​ក្នុង​ឆ្នាំ ២០២៣ ធនាគារ ស្ថាបនា ក៏​ទទួល​បាន​នូវ​ពាន​រង្វាន់​ឆ្នើម​ចំនួន៣ ពី​ក្រុមហ៊ុន​ម៉ាស្ទ័រកាត​ ដូចជា៖ ពាន​រង្វាន់ “First Launch in Market 2023” ក្នុង​ការ​ដាក់​ឱ្យ​ដំណើរការ​ប័ណ្ណ CSS co-badged មុនគេ ពាន​រង្វាន់ “Leadership in Debit Growth 2023” លើ​ការ​ផ្តល់​ដំណោះ​ស្រាយ​ហិរញ្ញ​វត្ថុ​ដ៏​សម្បូរ​បែប និងពាន​រង្វាន់ “Innovation Breakthrough 2023” លើ​ការ​បើក​ដំណើរការ​មុខងារ Tap on Phone ។ 

លើស​ពី​នេះ​ទៅ​ទៀត នៅ​ក្នុង​ឆ្នាំ ២០២២ ធនាគារ ស្ថាបនា ទទួល​បាន​ពាន​រង្វាន់​កិត្យានុភាព​ចំនួន​២ រួម​មាន “Best Mobile Banking App ឆ្នាំ2022” និង “Mobile Banking & Payment Initiative of the Year” ពីទស្សនាវដ្ដី Global Brands Magazine របស់​ប្រទេស​អង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់​កម្មវិធី ស្ថាបនា ម៉ូបាល​រចនាបទ​ថ្មី​ដែល​ផ្ដល់​នូវ​សេវាកម្ម​រហ័ស​ងាយស្រួល និងសុវត្ថិភាព​ជាង​មុន​ជូន​ដល់​អតិថិជន។