
Mekong Capital បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ ៥ លានដុល្លារជាមួយក្រុមហ៊ុនហាស (Husk Ventures) ដើម្បីជំរុញកសិកម្មកកើតឡើងវិញ។
ទីក្រុង ហូជីមិញ ប្រទេសវៀតណាម (១៥ ឧសភា ២០២៤) – មូនិធិវិនិយោគសហគ្រាសមេគង្គ (Mekong Enterprise Fund IV ឬ MEF IV)) មានមោទនភាព ប្រកាសអំពីការវិនិយោគរបស់ខ្លួនចំនួន ៥ លានដុល្លារអាមេរិកនៅក្នុងក្រុមហ៊ុន ហាសកម្ពុជា (Husk Ventures Cambodia Co., Ltd) ដែលជាក្រុមហ៊ុនច្នៃធ្យូងអង្កាម និងជីធម្មជាតិ ដែលមានការប្តេជ្ញាចិត្តចំពោះការអនុវត្តកសិកម្មកកើតឡើងវិញនៅតំបន់អាស៊ីអាគ្នេយ៍។
ការវិនិយោគនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់ MEF IV មិនត្រឹមតែ ផលចំណេញ ផ្នែកហិរញ្ញវត្ថុ និងថែមទាំងបង្កើតផលវិជ្ជមានដល់សង្គម និងបរិស្ថាននៅក្នុងតំបន់។
ក្រុមហ៊ុនហាស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយសហគ្រិនស្ត្រីពីររូបគឺលោកស្រី Heloise Buckland និង Carol Rius ក្រោមការគាំទ្រដោយ Richard Kendall កាលពីឆ្នាំ ២០១៩។ ក្រុមហ៊ុនហាស រីកចម្រើនយ៉ាងឆាប់រហ័សក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាច្នៃប្រឌិត។
ក្រុមហ៊ុនហាស ផលិតធ្យូងអង្កាម ជីកាបូនធ្យូងអង្កាម និងផលិតផលការពារដំណាំដែលត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហាប្រឈមដែលកសិករជួបប្រទះ រួមមានគម្លាតទិន្នផល សត្វល្អិត ជំងឺ និងការគ្រប់គ្រងដី សារធាតុចិញ្ចឹមមិនបានល្អ ព្រមទាំងការប្រែប្រួលអាកាសធាតុ។
លោកស្រី Ingrid van Ginkel នាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនហាសកម្ពុជា ថ្លែងថា៖ «ការប្តេជ្ញាចិត្តរបស់ Mekong Capital ចំពោះការកែប្រែគុណភាពដី ការប្រមូលកាបូន និងការលើកកម្ពស់ជីវភាព របស់កសិករខ្នាតតូច គឺពិតជាស្របតាមបេសកកម្មរបស់យើង នៅក្រុមហ៊ុនហាសកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការធ្វើការរួមគ្នាជាមួយក្រុមការងាររបស់ពួកគេ ដើម្បីពង្រីកអាជីវកម្មរបស់យើងនៅក្នុងប្រទេសកម្ពុជា ផលិតជីកាបូន ដែលមានគុណភាពខ្ពស់សម្រាប់ដំណាំសំខាន់ៗដូចជាស្រូវ ស្វាយចន្ទី និង ដំឡូងមី ដែលធ្វើឲ្យដីកសិករធន់នឹងអាកាសធាតុ និងទិន្នផលកាន់តែប្រសើរ»។

ក្រុមហ៊ុនហាស រីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាច្នៃប្រឌិត។
លោកស្រី Heloise Buckland នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនហាស មានប្រសាសន៍ថា៖«បេសកកម្មរបស់យើង គឺដើម្បីពន្លឿនការផ្លាស់ប្តូរទៅជាកសិកម្មកកើតឡើងវិញ។ ដើម្បីសម្រេចបាននូវចំណុចនេះ យើងបានបង្កើតនូវបច្ចេកវិទ្យា និងផលិតផលដ៏អស្ចារ្យដែលអាចកែប្រែគុណភាពដី និងចាប់កាបូន ហើយធ្វើឲ្យមានភាពធន់នឹងអាកាសធាតុ។ កសិករជ្រើសរើសផលិតផលរបស់យើង ព្រោះថាវាមានតម្លៃធូរថ្លៃជាងធាតុចូលធម្មតា និងជួយដល់សុខភាពដីរយៈពេលវែង អាចការពារដំណាំ និងបង្កើនប្រសិទ្ធភាពទឹក និង សារធាតុចិញ្ចឹម។ ការប្ដេជ្ញាចិត្តរបស់ Mekong Capital ក្នុងការគាំទ្រចក្ខុវិស័យរបស់យើង នៅពេលនេះ គឺជាពេលដែលល្អបំផុត ដោយពួកយើងត្រូវការដំណោះស្រាយដែលអាចសម្រេចបាន ក្នុងការធ្វើមាត្រដ្ឋាន និងផលប៉ះពាល់ដល់ការរិចរិលដីដែលនៅសេសសល់ គឺជារឿងបន្ទាន់បំផុត»។
លោកស្រី Ellen Van នាយករបស់ Mekong Capital និងជាប្រធានផ្នែកលក់ សម្រាប់ការវិនិយោគនៅហាស បានមានប្រសាសន៍ថា៖ «យើងមានកិត្តិយសក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនហាសក្នុងការនាំយកចំណេះដឹង និងការច្នៃប្រឌិតរួមគ្នា ដើម្បីពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកកសិកម្មកកើតឡើងវិញនៅ Mekong Capital យើងជឿជាក់លើការវិនិយោគនៅក្នុងក្រុមហ៊ុនដែល មិនត្រឹមតែផ្តល់ផលចំណេញផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតផលវិជ្ជមានដល់សង្គម និងបរិស្ថានផងដែរ។ យើងឈរនៅពីក្រោយបេសកកម្មរបស់ ក្រុមហ៊ុនហាស ហើយយើងទន្ទឹងរង់ចាំគាំទ្រការរីកលូតលាស់ នៅឆ្នាំខាងមុខ ដើម្បីបង្ហាញពីផលជះជាវិជ្ជមាន ដល់សង្គម និង ផលចំណេញ»។
អំពីក្រុមហ៊ុនហាស៖
ក្រុមហ៊ុនហាស គឺនៅជួរមុខនៃកសិកម្មកកើតឡើងវិញនៅអាស៊ីអាគ្នេយ៍ បង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយលោកស្រី Heloise Buckland និង Carol Rius ចូលរួមដោយ Richard Kendall ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុនផ្តល់អាទិភាពដល់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និង ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។

ក្រុមហ៊ុនហាស ផលិតធ្យូងអង្កាម ជីកាបូនធ្យូងអង្កាម និងផលិតផលការពារដំណាំ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់កសិករ។
យុទ្ធសាស្ត្រសំខាន់ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលស្ត្រីជាឯកអគ្គរដ្ឋទូតកសិកម្មកាបូន ផ្តល់អំណាចឱ្យពួកគេក្នុងការតស៊ូមតិសម្រាប់ការអនុវត្តប្រកបដោយនិរន្តរភាព និងអប់រំអ្នកដទៃអំពីសុខភាពដី។ វិធីសាស្រ្តនេះ គួបផ្សំនឹងកិច្ចខិតខំប្រឹងប្រែងលក់នៅនឹងកន្លែង ដែលដឹកនាំដោយស្ត្រីនៅក្នុងប្រទេសកម្ពុជា បានរួមចំណែកដល់ ២៧% នៃការលក់ក្នុងឆ្នាំ ២០២៣។
ប្រតិបត្តិការជីសរីរាង្គ និងជីសរីរាង្គដំបូងបង្អស់របស់ក្រុមហ៊ុនហាស គឺបានចាប់ផ្តើម នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៩ ហើយប្រទេសនេះនៅតែជាមជ្ឈមណ្ឌលប្រតិបត្តិការ ដ៏សំខាន់សម្រាប់ក្រុមហ៊ុន។ ក្រុមហ៊ុនមានគោលបំណងបំពេញតម្រូវការជីសរីរាង្គ ដែលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា ស្របតាមចក្ខុវិស័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់វិស័យកសិកម្មដែលមានការប្រកួតប្រជែង រួមបញ្ចូល ភាពធន់នឹងអាកាសធាតុ និងនិរន្តរភាព។
ក្រុមហ៊ុនហាស ក៏មានផែនការប្រកបដោយមហិច្ឆិតាក្នុងការដាក់ប្រទេសកម្ពុជាឱ្យស្ថិតក្នុងភាពជាអ្នកដឹកនាំក្នុងការចាប់កាបូនដោយធ្វើទៅលើដំណាំសំខាន់ៗដូចជា ស្រូវ ដំឡូងមី និងស្វាយចន្ទី ដោយការកែប្រែគុណភាពដី និងការចាប់កាបូន។
សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖
ingrid@huskventures.com