

ក្រុមហ៊ុន រីចឆ៍ & ផាតនើរ ជាអ្នកជម្រះបញ្ជីឱ្យគ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ក្រោមការត្រួតពិនិត្យ និងដើម្បីរំលាយទ្រព្យសកម្មរបស់គ្រឹះស្ថាន ភតិសន្យាហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី ជាសាច់ប្រាក់ អ្នកជម្រះបញ្ជីសូមប្រកាសលក់ទ្រព្យសកម្មដែលរួមមានសំណុំ ភតិសន្យាហិរញ្ញវត្ថុ (Lease Portfolio) ទ្រព្យ បរិក្ខារ បុគ្គលិក និងប្រតិបត្តិការ ។
សម្រាប់សាធារណជន ដែលមានចំណាប់អារម្មណ៍នឹងប្រតិបត្តិការខាងលើ សូមទំនាក់ទំនងមកកាន់អ្នកជម្រះបញ្ជី ដែលមានអាសយដ្ឋាននៅ #២២៨៣ ផ្លូវលេខ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ លេខទូរស័ព្ទ ០២៣ ២៣០ ៣៣៣ / ០៨៦ ៧៧០ ៣៧០ អ៊ីមែល info@reachspro.com ដើម្បីដាក់លិខិតចំណាប់អារម្មណ៍ (Letter of Interest) ក្នុងគោលបំណងចូលរួមដេញថ្លៃ ស្របតាមនីតិវិធីនៃការលក់ទ្រព្យគ្រឹះស្ថានភតិសន្យា
ហិរញ្ញវត្ថុ ជីអិល ហ្វាយនែន ភីអិលស៊ី យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ។
អ្នកជម្រះបញ្ជី សូមរក្សាសិទ្ធិកែប្រែកាលបរិច្ឆេទខាងលើ តាមការចាំបាច់ ៕