The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា-ម៉ាឡេស៊ី ពង្រឹង​ទំនាក់ទំនង​ចំណងមិត្តភាព​យោធា

កម្ពុជា-ម៉ាឡេស៊ី ពង្រឹង​ទំនាក់ទំនង​ចំណងមិត្តភាព​យោធា

ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ឯកឧត្តម Eldeen Husaini មាន​ប្រសាសន៍​ថា លោក​រំពឹងថា​នឹង​មាន​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​កម្ពុជា​នៅ​ឆ្នាំក្រោយ ខណៈ​វគ្គ​សិក្សា​យោធា​ក្រោម​កម្មវិធី​កិច្ចសហប្រតិបត្តិការ ការពារជាតិ​ម៉ាឡេស៊ី (MDCP) អាច​ត្រូវបាន​នាំមក​ផ្ទាល់​ដល់​សិក្ខាកាម​កម្ពុជា​។ ឯកឧត្តម Eldeen Husaini បានបង្ហាញ​ពី​ផែនការ​នេះ​អំឡុងពេល​ជួបជុំ​ពិសា​អាហារ​ថ្ងៃត្រង់​ជាមួយ​អតីត​និស្សិត និង​អ្នកចូលរួម​មកពី​កម្ពុជា​ដែល​ទៅ​ទទួល​ការបណ្តុះបណ្តាល​ផ្នែក​យោធា​ក្រោម​កម្មវិធី MDCP នៅ​ប្រទេស​ម៉ាឡេស៊ី​។

ឯកឧត្តម​មានប្រសាសន៍​ថា​៖ «​ទោះបី​មាន​កិច្ចសហការ​ប្រតិបត្តិការ និង​កិច្ចព្រមព្រៀង​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​ឃើញ​សក្តានុពល​សម្រាប់​ធ្វើឲ្យ​យើង​រីកចម្រើន​កាន់តែ​ប្រសើរ​ទៀត​។ នៅពេលនេះ​យើង​មាន​ផែនការ​ផ្តល់​វគ្គ​សិក្សា​បន្ថែម ហើយ​យើង​ក៏បាន​រៀបចំ​ផែនការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​កម្ពុជា​ផងដែរ​»៕ រូបថត ហ៊ាន រង្សី