កាលពីថ្ងៃទី៧ ខែមេសា កន្លងទៅនេះមន្ទីរព្យាបាលធ្មេញបស្ចិមបានរៀបចំកម្មវិធីពិធីគម្រប់ខួប១៨ឆ្នាំរបស់ខ្លួន និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅសាខាសូរិយា ដោយមានការសម្តែងរបាំត្រុដិ ដើម្បីនាំសិរីសួស្តីសម្រាប់ឆ្នាំថ្មីផងដែរ។ មន្ទីរព្យាបាលធ្មេញបស្ចិមបានបើកតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ មាន៤ទីតាំងនៅភ្នំពេញ៣ សៀមរាប១។ មន្ទីរព្យាបាលធ្មេញបស្ចិម បានបំពាក់នូវម៉ាស៊ីនថតដ៏ទំនើបៗ និងឧបករណ៍ព្យាបាលស្របតាមបច្ចេកវិទ្យាចុងក្រោយបំផុតរបស់អឺរ៉ុប។ ក្នុងឱកាសគម្រប់ខួប១៨ឆ្នាំនេះខាងមន្ទីរព្យាបាលធ្មេញបស្ចិមផ្តល់ជូនជាពិសេសនូវការពិនិត្យសុខភាពមាត់ធ្មេញ ដោយឥតគិតថ្លៃ បញ្ចុះតម្លៃ៥០ភាគរយសម្រាប់ការសម្អាតធ្មេញចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នៅគ្រប់សាខាទាំងអស់៕ រូបថត ហុង មិនា