កាលពីថ្ងៃទី១០ វិច្ឆិកា កន្លងទៅនេះ HMD Global ដែលជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណផ្តាច់មុខទូរស័ព្ទ Nokia បានប្រកាសសម្ពោធបង្ហាញរូបរាងទូរស័ព្ទដៃថ្មីម៉ូដែល Nokia 2 នៅប្រទេសកម្ពុជា អមដំណើរដោយការជិះទូកលេងកម្សាន្តជាមួយនឹងអ្នកសារព័ត៌មានផងដែរ។ ទូរស័ព្ទ Nokia គឺជាប្រភេទទូរស័ព្ទដែលល្បីឈ្មោះចំពោះសមត្ថភាពក្នុងការកាន់ថ្មបានយូរ ហើយថ្ងៃនេះផងដែរ ក្រុមហ៊ុនបានប្រកាសចេញស្មាតហ្វូនស៊េរីថ្មីនាំមកនូវភាពអស្ចារ្យដែលមិនធ្លាប់មានពីមុនមក។ ជាមួយនឹងថាមពលថ្មដែលកាន់បានយូររហូតដល់ទៅ 2ថ្ងៃ ទូរស័ព្ទដៃថ្មីម៉ូដែល Nokia 2 ត្រូវបានផលិតឡើងដើម្បី ឲ្យអ្នកប្រើប្រាស់ប្រើបានយូរ មិនងាយអស់ថ្ម ខុសប្លែកពីទូរស័ព្ទដទៃទៀតដែលត្រូវការសាកថ្មជាញឹកញាប់៕ រូបថត ហេង ជីវន