The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មវិធី​សប្បុរសធម៌ RAYA របស់​ធនាគារ អ អេច ប៊ី (​ខេមបូឌា)




កម្មវិធី​សប្បុរសធម៌ RAYA របស់​ធនាគារ អ អេច ប៊ី (​ខេមបូឌា)

ធនាគារ អ អេច ប៊ី (​ខេមបូឌា) ថ្ងៃ​សៅរ៍ ទី​ ៨ ខែឧសភា បាន​សហការ​ជាមួយ​វេជ្ជបណ្ឌិត​ រ៉ូលី មកពី​មន្ទីរពេទ្យ Hospital Beyond Boundaries ដើម្បី​រៀបចំ​នូវ​កម្មវិធី​សប្បុរសធម៌​មួយ​សម្រាប់​គ្រួសារ​មូស្លីម​ក្រីក្រ ក្រោម​ឈ្មោះថា​កម្មវិធី​សប្បុរសធម៌ Hari Raya របស់​ធនាគារ អ អេច ប៊ី (​ខេមបូឌា)​។ ក្នុង​កម្មវិធី​សប្បុរសធម៌​នេះ ធនាគារ​បាន​ផ្តល់​អំណោយ​ជា​ម្ហូបអាហារ​ដែលមាន​តម្លៃ​ ១០០ ​ដុល្លារ​ជូន​ដល់​គ្រួសារ​ចំនួន​ ៤០ ​គ្រួសារ ដើម្បី​ត្រៀម​សម្រាប់​ការប្រារព្ធ​ពិធី​អបអរសាទរ Hari Raya នៅឯ​ម៉ាហ្សីដណឺរណែម ស្ថិត​ក្នុង​សង្កាត់​ច្រាំងចំរេះ គីឡូ​លេខ ៨ ក្នុង​រាជធានី​ភ្នំពេញ​។ ព្រឹត្តិការណ៍​សប្បុរសធម៌​នេះ ក៏មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ប្រធាន​ផ្នែក​លក់រាយ​របស់​ធនាគារ អ អេច ប៊ី (​ខេមបូឌា) ម.ក លោក Leong Moon Fei បាន​តំណាងឱ្យ​ធនាគារ ក្នុង​ការប្រគល់​អំណោយ​សប្បុរសធម៌ ដល់​ក្រុម​គ្រួសារ​ទាំងអស់​ផងដែរ​៕ photo SUPPLIED