កាលពីថ្ងៃទី២១ខែមីនាកន្លងទៅនេះ ក្រុមហ៊ុន GoodYear ដែលជាក្រុមហ៊ុនសម្បកកង់ដ៏ធំមួយបានប្រកាសថា ក្រុមហ៊ុនព្រីមៀមថាយអឺ ខេមបូឌា “Premium Tyre (Cambodia).Co.,Ltd នឹងក្លាយជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវសម្បកកង់ម៉ាក GoodYear។ សម្បកកង់នេះគឺផលិតឡើងដើម្បីបំពេញតម្រូវការរថយន្តធុនមធ្យម និងមានសុវត្ថិភាពខ្ពស់ ដោយសារតែការចាប់ ហ្វ្រាំងក្នុងថិរវេលាត្រឹមតែ២វិនាទីនៅលើស្ថានភាពផ្លូវសើម ដែលមិនមានសម្បកកង់ណាអាចធ្វើបានកន្លងមក។ កម្មវិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើននិងខាងដេប៉ូចែកចាយផងដែរ ដើម្បីអបអរសាទរក្នុងការបើកសម្ពោធក្រុមហ៊ុនសម្បកកង់ GoodYear៕ សហការី