កម្មវិធីសម្ពោធផលិតផលទឹកដោះគោ Pediasure របស់ក្រុមហ៊ុន DKSH (Cambodia) ធ្វើនៅសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលកាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅនេះ។ ទឹកដោះគោ PediaSure ជាប្រភេទទឹកលាយរួចជាស្រេច បន្ថែមពីលើផលិតផលដែលជាម្សៅទឹកដោះគោ PediaSure TripleSure ដែលមានរសជាតិពីរប្រភេទគឺវ៉ានីឡានិងសូកូឡាដែលមានប្រូតេអ៊ីន វីតាមីននិងជាតិរ៉ែ២៥ប្រភេទ Omega 3 Omega6 ជួយដល់ការលូតលាស់ខួរក្បាលនិងភ្នែកកុមារបានល្អ និងអាចកាត់បន្ថយនូវការបង្ករោគផ្លូវដង្ហើម ជួយដល់ការឡើងទម្ងន់១៦៨ភាគរយនិងលូតកម្ពស់បាន៥៥ភាគរយ បើប្រៀបធៀបទៅនឹងក្មេងមិនបានញ៉ាំទឹកដោះគោ PediaSure៕ រូបថត គាំ ច័ន្ទរស្មី