The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្មវិធី​សូត្រមន្ត​ប្រោស​ព្រំ​ និង​សមាធិ​ដល់​ថ្នាក់​ដឹកនាំ​គ្រូបង្វឹក​ និង​កីឡាករ​នៃ​ក្លិប​បាល់ទាត់​ Tiffy Army FC

កម្មវិធី​សូត្រមន្ត​ប្រោស​ព្រំ​ និង​សមាធិ​ដល់​ថ្នាក់​ដឹកនាំ​គ្រូបង្វឹក​ និង​កីឡាករ​នៃ​ក្លិប​បាល់ទាត់​ Tiffy Army FC

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ ៧​កើត ​ខែ អាសាឍ​ ឆ្នាំជូត​ ទោស័ក​ ពុទ្ធសករាជ ​២៥៦៤​ ត្រូវ​នឹង​ថ្ងៃទី​២៧​ ខែ​មិថុនា​ ឆ្នាំ​២០២០​ ថ្នាក់​ដឹកនាំ​ គ្រូបង្វឹក កីឡាករ​ និង​អ្នកព័ត៌មាន ​បាន​មក​កាន់​វត្ត​សុវណ្ណ​មុនី​សាគរ​សំរោង​អណ្ដែត ​ដើម្បី​ចូលរួម​កម្មវិធី​ប្រោស​ព្រំ​តាំង​សមាធិ​កម្មដ្ឋាន​ និង​ស្ដាប់​មតិ​សំណេះសំណាល​របស់​ថ្នាក់​ដឹកនាំ​អគ្គនាយក Tiffy Army FC លោក Supachai Verapuchong។​ ភ្ញៀវ​កិត្តិយស​ក៏បាន​ចូលរួម​ទទួល​ការ​ប្រោស​ព្រំ​ និង​ស្ដាប់​ឱវាទ​ដោយមាន​ព្រះសង្ឃ​សូត្រ​ព្រះ​បរិត្ត​ និង​ប្រគេន​ទេយ្យ​វត្ថុ​ចំពោះ​សម្ដេចព្រះ​សក្យមុនី​កិត្តិ​បណ្ឌិត​ទស្សនវិជ្ជា ​រ័ត្ន ​សារឿន ​និង​ព្រះសង្ឃ​ចំនួន​ ៩ ​អង្គ៕ រូបថត ហ៊ាន រង្សី