លោក Abang Shafiq ប្រធានគ្រប់គ្រងទូទៅនៃរមណីយដ្ឋាន Sandy Beach Resort បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជាកាលពីថ្ងៃពុធកន្លងទៅ។ នៅក្នុងជំនួបសម្តែងការគួរសមនោះ ភាគីទាំង ២ បានពិភាក្សាអំពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ទៅលើឧស្សាហកម្មទេសចរណ៍។ សូមបញ្ជាក់ថា រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅលើកោះរ៉ុងសន្លឹមនៃខេត្តព្រះសីហនុ៕ រូបថត សហការី