កាលពីថ្ងៃទី ២៧ ដល់ ២៨ ខែមិថុនា ឆ្នាំ ២០១៩ ការតាំងពិព័រណ៍ កម្សាន្ត និង វិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍ លើកទី ២ (AGE) ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ប៊ិច រីសត ក្នុងក្រុងព្រះសីហនុដែលមានភ្ញៀវកិត្តិយស និងភាគីពាក់ព័ន្ធជាច្រើននាក់ចូលរួម។
ព្រឹត្តិការណ៍ដែលមានតែមួយនេះ ផ្តល់ជូននូវវេទិកាដ៏ល្អដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាចុងក្រោយ និងផ្តល់ឱកាសសម្រាប់ការបង្កើតបណ្តាញទំនាក់ទំនងនៅក្នុងឧស្សាហកម្មមួយនេះផងដែរ។ ការតាំងពិព័រណ៍ដែលមានរយៈពេល ២ ថ្ងៃនេះបានទាក់ទាញភ្ញៀវចូលរួមជាង ៣ ៥០០ នាក់៕ រូបថតដោយ ផន សុខជា