ក្រុមហ៊ុន តាន់ចុងម៉ូធ័រ ខេមបូឌាភីធី វ៉ាយអិលធីឌី ដែលជាអ្នកចែកចាយផ្តាច់មុខនូវរថយន្តនីសាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនតាន់ចុងម៉ូធ័រប៊ឺហេតនៃប្រទេសម៉ាឡេស៊ីមានមោទនភាពក្នុងការបើកសម្ភោធដាក់លក់ជាផ្លូវការនូវរថយន្ត Nissan NAVARA ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាតាមប្រព័ន្ធអនឡាញកាលពីរាត្រីថ្ងៃសុក្រទី ៥ ខែមីនាឆ្នាំ ២០២១។
រថយន្តនីសាន់ណាវ៉ារ៉ាត្រូវបានទទួលស្គាល់ជាង ៨០ ឆ្នាំមកហើយជាប្រភេទរថយន្ដ Pick Up ដែលមានសមត្ថភាពខ្លាំងក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវហើយក៏មានកេរ្តិ៍ឈ្មោះយ៉ាងល្បីរន្ទឺនៅតំបន់ Dunes នៃវាលខ្សាច់សាហារ៉ា និងតំបន់ព្រៃនៃប្រទេសថៃរហូតដល់តំបន់ជីករ៉ែប្រទេសឈីលីនៅទ្វីបអាមេរិកខាងត្បូងនៃរយៈកម្ពស់ ៤០០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រផងដែរ។
រថយន្តនីសាន់ Navara បានឈ្នះពានរង្វាន់ជារថយន្តដែលសាកសមជាមួយអាជីវកម្មដំណើរកម្សាន្ត ឬការផ្សងព្រេងដោយសារតែបានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបៗជាច្រើនដូចជាប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញរថយន្ត និងប្រព័ន្ធសុវត្ថិភាពដទៃជាច្រើនទៀតដែលបានធ្វើអោយរថយន្តនីសាន់ Navara ស៊េរីថ្មីនេះរឹតតែល្អឥតខ្ចោះ។
លោក ហួត គឹមម៉េង នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌាប្រចាំប្រទេសកម្ពុជាបានថ្លែងសុន្ទរកថាក្នុងកម្មវិធីសម្ភោធដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ Navara ស៊េរីថ្មីតាមប្រព័ន្ធអនឡាញថា៖ «រថយន្តនីសាន់ Navara ស៊េរីថ្មីនេះបានធ្វើការដាក់លក់ដំបូងបង្អស់នៅក្នុងប្រទេសថៃកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ហើយក៏ត្រូវបានណែនាំចែកចាយបន្តទៅកាន់ប្រទេសឡាវ»។ ហើយលោកបានមានប្រសាសន៍ថា ខ្ញុំមានមោទនភាពក្នុងការប្រកាសផងដែរថា ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី ៣ នៅក្នុងតំបន់អាស៊ីដែលបើកសម្ភោធដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ Navara ស៊េរីថ្មីនេះ។
រថយន្តនីសាន់ Navara ស៊េរីថ្មីត្រូវបានបំពាក់មកជាមួយនូវប៉ាណាមុខ (interlock) ថ្មីដែលមានរូបរាងធំក្រាស់រួមជាមួយនឹងចង្កៀងមុខបំភ្លឺពេលថ្ងៃរចនារាងជាអក្សរ C ជាមួយអំពូល LED ប្រភេទ Quad-LED ដែលបង្កើនកម្រិតពន្លឺភ្លឺច្បាស់ជាងមុន និងបន្ថែមការរចនាអោយកាន់តែទំនើប។
ដើម្បីអោយកាន់តែមានភាពងាយស្រួលបន្ថែមទៀតរថយន្ត Pick Up នេះបានបំពាក់មកជាមួយ និងប្រព័ន្ធជំនួយទ្វារក្រោយ Tailgate assist ដើម្បីបន្ថយទម្ងន់ទ្វារក្រោយ អោយមានភាពងាយស្រួលក្នុងពេលពេលបើក ឬបិទ។ កាងក្រោយបានភ្ជាប់មកជាមួយឈ្នាន់ជាន់ថ្មីដើម្បីបង្កើនភាពងាយស្រួលពេលចុះទ្បើង។ មុខងារ New Nissan Genuine Part side step កាត់បន្ថយសំលេងរំខាននៃសម្ពាធខ្យល់ និងសន្សំសំចៃប្រេងឥន្ធនៈ។ រថយន្តនីសាន់ Navara ស៊េរីថ្មីនេះក៏បានភ្ជាប់មកជាមួយ និងប្រព័ន្ធជើងក្រោម Multilink ប្រើប្រាស់រឺស័រ rear dual-rate coil springs ធ្វើអោយប្រសើរទ្បើងនៅពេលបើកបរលើដងផ្លូវធ្វើអោយរថយន្តមានលំនឹង និងមានផាសុកភាព ។
នៅផ្នែកខាងក្នុងរបស់រថយន្តនីសាន់ NAVARA ស៊េរីថ្មីនេះត្រូវបានធ្វើអោយប្រសើរឡើងនូវមុខងារកាត់បន្ថយសម្លេងរំខាននៅក្នុងរថយន្តដោយបានបំពាក់មកជាមួយកញ្ចក់ Laminated Glass ខាងមុខ និងកញ្ចក់សងខាងហើយចំណុចនេះក៏បានកាត់បន្ថយនូវភាពតានតឹងសម្រាប់អ្នកបើកបរ និងអ្នកដំណើរផងដែរ។
ដើម្បីឆ្លើយតបទៅនឹងការរស់នៅតាមបែបទំនើបស៊ីវីល័យ រថយន្តនីសាន់ NAVARA ស៊េរីថ្មីបានភ្ជាប់មកជាមួយនិងអេក្រង់ថ្មីទំហំ ៨ អ៊ីញដែលអាចភ្ជាប់ជាមួយ និងកម្មវិធី «Apple Car Play & Android Auto» ក៏ដូចជាអាចភ្ជាប់ជាមួយ និងប្រព័ន្ធកម្សាន្តអារម្មណ៌តាម Bluetooth និងប្រព័ន្ធបញ្ជាដោយសម្លេងផងដែរ។
ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញរថយន្ត (I-AVM) ប្រព័ន្ធសុវត្ថិភាពពីរផ្សេងទៀតគឺ ប្រព័ន្ធផ្តល់សញ្ញាពេលមានវត្ថុមានចលនានៅក្បែររថយន្ត (I-MOD) ដែលប្រព័ន្ធនេះនឹងបន្លឺជាសម្លេង និងលោតភ្លើងពណ៌លឿងជាសញ្ញាព្រមានពេលមានវត្ថុមានចលនានៅក្បែររថយន្ត ប្រព័ន្ធកាបពីតាសជាមួយនិងអេក្រង់ Off-Road នៅពេលដែលអ្នកកាច់ប៊ូតុងទៅ 4LO អេក្រង់ Off-Road នឹងដំណើរការដោយស្វ័យប្រវត្តិ។
កៅអីផ្នែកខាងក្រោយត្រូវបានកែប្រែថ្មីដើម្បីផ្ដល់នូវផាសុកភាពជាងមុនសំរាប់អ្នកដំណើរដោយបំពាក់មកជាមួយនូវកៅអីដែលមានមុខងារជំនួយដល់ផ្នែកភ្លៅ និងផ្នែកខ្នងដែលជួយសម្រួលដល់ចលនាឆ្អឹងខ្នង។ លើសពីនេះទៅទៀតដើម្បីបង្កើននូវភាពងាយស្រួលដល់អ្នកដំណើរផ្នែកខាងក្រោយយើងក៏បានបន្ថែមមកជាមួយនូវកន្លែងដាក់ដៃ និងភេសជ្ជៈ ហើយអាចដាក់ទូរស័ព្ទដៃបានផងដែរ
រថយន្ត Pick up នេះក៏មានប្រព័ន្ធសុវត្ថិភាពស្វ័យប្រវត្តិ និងមុខងារទំនើបៗដូចជាសេនស័រផ្លិតទឹកបក់ទឹកភ្លៀងដោយស្វ័យប្រវត្តិ ប្រព័ន្ធចាក់សោទ្វាររថយន្តដោយស្វ័យប្រវត្តិក្នុងល្បឿនចាប់ពី 25 km/h ឡើងទៅ។
ការបំពាក់បន្ថែមទ្រុងក្រោយបានបំពាក់បន្ថែមនូវទំពក់ (C-Channel) សម្រាប់ចងរឹតអីវ៉ាន់ តូច ធំ ធ្វើអោយមានភាពងាយស្រួលក្នុងការផ្ទុកទំនិញ និងគ្មានការរំខាន។ ម៉ាស៊ីនកម្លាំង 2.5L និងកម្លាំងបញ្ជូនពីប្រភេទផ្សេងគ្នាគឺ កម្លាំងបញ្ជូនខ្លាំង និងកម្លាំងបញ្ជូនមធ្យម។
បច្ចេកវិទ្យាថ្មីៗរបស់រថយន្តនីសាន់ Navara ស៊េរីថ្មីនេះមានដូចជាប្រព័ន្ធជំនួយក្នុងការសណ្តោងរ៉ឺម៉ក (TSA) មានសមត្ថភាពខ្លាំងធ្វើអោយរថយន្តមានលំនឹងនៅពេលសណ្តោងរ៉ឺម៉ក។ បន្ថែមមកជាមួយនូវបច្ចេកវិទ្យាថ្មីៗដទៃទៀតដូចជាប្រព័ន្ធហ្វ្រាំងសុវត្ថិភាព (ABLS) ប្រព័ន្ធគ្រប់គ្រងលំនឹង (VDC) ប្រព័ន្ធទប់ស្កាត់ការគាំងហ្វ្រាំង (ABS) ប្រព័ន្ធជំនួយពីហ្វ្រាំងសុវត្ថិភាព (EBD) និងប្រព័ន្ធគ្រប់គ្រងទំនាញ (TCS) ។ អ្នកបើកបរបច្ចុប្បន្ននឹងមានទំនុកចិត្ត ជាមួយអារម្មណ៍សុវត្ថិភាពជាងមុននៅពេលដែលសណ្តោងរ៉ឺម៉កដែលផ្ទុកទម្ងន់ធ្ងន់ៗ និងការបើកបរឆ្លងកាត់ដីភក់ដោយប្រើល្បឿនយឺតៗ និងប្រព័ន្ធហ្វ្រាំងជំនួយ។
សូមធ្វើការសាកសួរព័ត៌មាននៅសាលតាំងបង្ហាញរថយន្តនីសាន់ដែលនៅជិតលោកអ្នកបំផុត ឬធ្វើការសាកសួរតាមលេខទូរស័ព្ទ៖
សាខាភ្នំពេញផ្លូវលេខ 271 លេខទូរស័ព្ទ 023 993 338
សាខាភ្នំពេញផ្លូវលេខ 598 លេខទូរស័ព្ទ 061 556 690
សាខាភ្នំពេញផ្លូវលេខ 857 លេខទូរស័ព្ទ 023 900 271
សាខាសៀមរាប លេខទូរស័ព្ទ 063 966 588
សាខាបាត់ដំបង លេខទូរស័ព្ទ 053 953 688
ឬសម្រាប់ពណ៌មានបន្ថែមទាក់ទងទៅនឹងរថយន្តនីសាន់គ្រប់ម៉ូដែលនៅក្នុងប្រទេសកម្ពុជាអាចចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុននីសាន់ www.nissan.com.kh/ ឬតាមដាននៅលើហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុននីសាន់ fb.com/CambodiaNissan/ ៕