The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការវិវត្តន៍​ realme Number seires:realme 7 series ​បំពាក់​នូវ​កាមេរ៉ា​ 64MP Ultra Clear 4 ​គ្រាប់​បង្កើត​នូវ​ស្តង់ដារ​ថ្មី​សម្រាប់​ស្មាតហ្វូន​ដែលមាន​តម្លៃ​ $250 ​ឡើង




ការវិវត្តន៍​ realme Number seires:realme 7 series ​បំពាក់​នូវ​កាមេរ៉ា​ 64MP Ultra Clear 4 ​គ្រាប់​បង្កើត​នូវ​ស្តង់ដារ​ថ្មី​សម្រាប់​ស្មាតហ្វូន​ដែលមាន​តម្លៃ​ $250 ​ឡើង

Realme ​ដែលជា​អ្នក​ពេញនិយម​ផ្នែក​បច្ចេកវិទ្យា​នៅ​ថ្ងៃទី​ ១៦ ​ខែ​តុលា​ខាងមុខនេះ​នឹង​ដាក់​ប្រកាស​នូវ ​realme 7i ដែល​វា​មាន​កាមេរ៉ា​អាច​ថត​បាន​ច្បាស់​ដូចគ្នា​ជាមួយនឹង​ realme7Pro ​ដែល​អាច​លេង​ filter ​ប្តូរ​ពណ៌​ថ្មីៗ​ជាច្រើន​ និង​ realme 7 ដែល​ Gamer ​ចូលចិត្ត​បំផុត​គឺ​វា​មាន​បំពាក់​នូវ​កាមេរ៉ា​កម្រិត​ Flagship64MP Ultra Clear 4 គ្រាប់​មិន​ថា​ថតរូប​ ឬ​ថត​វីដេអូ​គឺអាច​ថត​បាន​ដូច​ការ​តកុន​ខ្នាត​ធំ​ដែល​អាច​ថត​បាន​គ្រប់​ចំនុច​លម្អិត​ជាមួយ​គ្នា​នេះដែរ​វា​ក៏មាន​បំពាក់​ជាមួយ​នឹង​ថាមពល​ថ្ម​ធំ​ 5000mAh ​អេក្រង់​កម្រិត​ 90Hz ​ហើយ​អាច​នឹង​មាន​តម្លៃ​មិន​លើស​ពី​ $250​។

ក្នុង​នាម​ជា​ស្មាតហ្វូន​ដំបូង​គេ​ដែល​បាន​នាំយក​បច្ចេកវិទ្យា​ថតរូប​លំដាប់​ Flagship ​មក​បំពាក់​លើ​ស្មាតហ្វូន​ដែលមាន​ជួរ​តម្លៃ​ក្រោម​ $250 ​ការបង្ហាញ​ខ្លួន​របស់​ realme 7i មានន័យថា ​realme 7 series ​នឹង​ក្លាយជា​អ្នក​ពេញ​និយមនៃ​ផ្នែក​បច្ចេកវិទ្យា​កាមេរ៉ា​ 64MP Ultra Clear 4 ​គ្រាប់​ជា​ផ្លូវការ​ដោយ​បង្កើត​នូវ​ស្តង់ដារ​ថ្មី​សម្រាប់​ស្មាតហ្វូន​ដែលមាន​តម្លៃ​ $250 ​ឡើង​ដោយមាន​បំពាក់​នូវ​កាមេរ៉ា​ 64MP Ultra Clear 4 គ្រាប់​ដឹកនាំ​ឧស្សាហកម្ម​ស្មាតហ្វូន​អោយ​មាន​ការរីកចម្រើន​ល្អ​។ ​ជាមួយ​គ្នា​នេះ​ដែរ​ realme 7 series ​នឹង​នាំអោយ​អ្នកប្រើប្រាស់​ទទួល​បាន​បទពិសោធន៍​រីករាយ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ដែល​នាំមក​ដោយ ​“​បច្ចេកវិទ្យា​” ​និង​ ”​ភាពស្រស់ស្អាត​”​។

សម្រាប់​ realme 7 series ​មិន​ថា​ការថតរូប​ ឬ​បច្ចេកវិទ្យា​សាក​ថ្ម​គឺមាន​ការកែប្រែ​ប្រសើរ​ជាង​ផលិតផល​ realme Number series មុនៗ​។

ហើយ​បើ​មើល​ទៅលើ​ផ្នែក​កាមេរ៉ា​គឺ​វា​មាន​បំពាក់​នូវ​កាមេរ៉ា 64MP Ultra Clear 4 ​គ្រាប់​ដែល​ realme Number series ​អាច​ថត​បាន​ច្បាស់​ដូច​ក្នុង​ភាពយន្ត​ថែមទាំង​មាន​បំពាក់​នូវ​ Filters ​ដែល​ពេញនិយម​ជាច្រើន​ដូចជា​ Cyberpunk, Flamingo, Modern Gold ​ជាដើម​ទោះ​ជា​អ្នក​មិនចេះ​សោះ​ក៏​អាច​ថត​បាន​ដូច​ទៅនឹង​ក្នុង​ភាពយន្ត​បានដែរ​។

អ្វី​ដែល​គួរអោយ​កត់សម្គាល់​នោះ​គឺ realme 7i ​មិន​ត្រឹម​តែមាន​បំពាក់​នូវ​កាមេរ៉ា​ 64MP Ultra Clear 4 ​គ្រាប់​ជាមួយ​គ្នា​នេះដែរ​ថែមទាំង​អាច​បើក​មុខងារ​ទប់​លំនឹង​វីដេអូ​ UIS Max​ មិន​ថា​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ ឬ​ក៏​ការហាត់​ប្រាណ​គឺអាច​ថត​បាន​យ៉ាងច្បាស់​ល្អ​មិន​រំលង​រាល់​ចំណុច​លម្អិត​។

ប្រសិន​បើ​អ្នក​មិនចេះ ប៉ុន្តែ​ចង់បាន​វីដេអូ​ដែល​ល្អ​មុខងារ​ថត​វីដេអូ​របស់​ reamle 7i ​គឺជា​ជម្រើស​ដ៏ល្អ​សម្រាប់​អ្នក​ដែល​មិនចេះ​សោះ​។ ​នៅក្នុង​ Cinema Mode ​យើង​អាច​ថត​វីដេអូ​ដោយ​ខ្នាត​ 21:9 មាន​រាង​ទ្រវែង​ដែល​អាច​ថត​បាន​វីដេអូ​ដូច​ទៅនឹង​ភាពយន្ត​ពិតៗ​អ្នកនឹង​ឃើញថា​ជីវិត​កាន់តែ​មាន​ភាពអស្ចារ្យ​ជាង​ក្នុង​ភាពយន្ត​ហើយ​ម្នាក់ៗ​សុទ្ធតែ​អាច​ធ្វើ​ជា​អ្នកដឹកនាំ​នៃ​ជីវិត​បាន​គ្រប់គ្នា​។

realme 7 series ​គាំទ្រ​ដល់​យុវវ័យ​ក្នុង​ការកត់ត្រា​ការរស់នៅ​តាមរយៈ​ការថត​រូបថត​វីដេអូ​បង្កើត​នូវ​ការចងចាំ​ល្អៗ​សម្រាប់​ខ្លួនឯង​ហើយ​ជំរុញ​អោយ​យុវវ័យ​បង្កើត​នូវ​អ្វីដែល​ថ្មី​តាមរយៈ​បច្ចេកវិទ្យា​ថ្មីៗ​។ ​ហើយ​ realme 7 series ​លើក​នេះ​ក៏បាន​មាន​ការកែប្រែ​ឈានមុខ​គេ​ទៅលើ​ផ្នែក​ថតរូប​ និង​ក្លាយជា​ការកែប្រែ​ដែល​លេចធ្លោ​បំផុត​នៃ Number series​។ ​សម្រាប់​ការរចនាបទ​ខាងក្រៅ​ realme 7i ​មាន​ពីរ​ជម្រើស​គឺ​ពណ៌​ Aurora Green ​និង​ពណ៌ Porla Blue ​ដែល​មើលទៅ​ថ្លៃថ្នូរ​ និង​ទាន់សម័យ​។

សម្រាប់​ផ្នែក​ថាមពល​ថ្ម​ realme Number series ​តែងតែ​បន្ត​យក​បច្ចេកវិទ្យា​ឈានមុខ​មក​បំពាក់​នៅលើ​ផលិតផល​ជាច្រើន​មុនគេ​ realme 7 Pro ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ 65W SuperDart ​លំដាប់ Flagship ហើយ​ realme 7 ប្រើប្រាស់​បំពាក់​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​ 30W Dart ​និង​ realme 7i បំពាក់​នូវ​ថាមពល​ថ្ម​ធំ​ 5000mAh ​និង​សាក​ថ្ម​លឿន​ 18W ​និង​មាន​មុខងារ​សន្សំសំចៃ​ថាមពល​ថ្ម​ដែល​ថ្ម​ 5% ​លេង​ WhatsApp ​បាន​រយៈពេល​ 66 ​នាទី​សម្រាប់​កម្រិត​តម្លៃ​គឺអាច​អោយ​សិស្ស​ និង​អ្នក​ប្រកប​ការងារ​មួយចំនួន​អាច​ទទួលបាន​បទពិសោធន៍​បច្ចេកវិទ្យា​ដែល​ពេញនិយម​បំផុត​។

សរុបមក​ការបង្ហាញ​ខ្លួន​របស់ ​realme 7i ដែលមាន​មុខងារ​ថតរូប​ច្បាស់​ធ្វើអោយ​ផលិតផល​ realme Number series ​កាន់តែ​អស្ចារ្យ​ថែមទៀត​រួម​ជាមួយ​នឹង​ realme 7 Pro ​ដែល​អាច​លេង​ filter ​ប្តូរ​ពណ៌​ថ្មីៗ​ជាច្រើន​ និង​ realme 7 ​ដែល​ Gamer ​ចូលចិត្ត​បំផុត​បង្កើត​បាន​ជា​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​ និង​មាន​ក្នុង​ជួរ​តម្លៃ​ជាច្រើន​ដែល​ជា​ជម្រើស​ដ៏ល្អ​សម្រាប់​បំពេញ​តម្រូវការ​របស់​អតិថិជន​។

តើ​នឹង​មាន​ភាពភ្ញាក់ផ្អើល​អ្វីខ្លះ​នៅក្នុង​កម្មវិធី​ដាក់​ប្រកាស​ realme 7i ​នៅ​ម៉ោង​ 19:00 ថ្ងៃទី​ ១៦ ​ខែ​តុលា​នេះ​សូម​ទន្ទឹម​រង់ចាំ​ទាំងអស់​គ្នា​៕