កាលពីថ្ងៃទី ២១ ខែសីហាឆ្នាំ ២០១៩ នៅក្នុងរាជធានីភ្នំពេញ ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារកម្ពុជាសាធារណៈបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាសម្រាប់ការប្រមូលកម្រៃសេវាសាធារណៈ។ តាមរយៈកិច្ចព្រមព្រៀងនេះសាធារណជនអាចទូទាត់កម្រៃសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដូចជា សេវាចុះបញ្ជីយានយន្ត សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សេវាចេញបណ្ណបើកបរ និងសេវាលើអាជីវកម្មដឹកជញ្ជូនផ្លូវគោកនៅតាមសាខាទាំង ៣១ របស់ធនាគារកម្ពុជាសាធារណៈទូទាំងប្រទេសកម្ពុជា៕ រូបថតសហការី