The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​អប់រំ​ និង​ក្រុមហ៊ុន​ផូសមេឌា​ចុះ​អនុស្សរណៈ​ ដើម្បី​លើកស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា

ក្រសួង​អប់រំ​ និង​ក្រុមហ៊ុន​ផូសមេឌា​ចុះ​អនុស្សរណៈ​ ដើម្បី​លើកស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា

ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុមហ៊ុន ផូស មេឌា ខូអិលធីឌី កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដើម្បី​លើកស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា​។ ក្រុមហ៊ុន​ ផូស មេឌា គឺជា​ម្ចាស់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ដែល​បោះពុម្ពផ្សាយ​អត្ថបទ​ទាំង​ភាសា​អង់គ្លេស និង​ខេមរភាសា​។

ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ចុះហត្ថលេខា​ដោយ​លោកស្រី សេង ហ្សានីន ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​កិច្ចការ​អាស៊ាន​ជាមួយ​លោក លី តៃសេង ចាងហ្វាង និង​អគ្គនាយក​កាសែត​ភ្នំពេញ ប៉ុស្តិ៍ នៃ​ក្រុមហ៊ុន​ផូសមេឌា ខូអិលធីឌី​។ យោងតាម​អនុស្សរណៈ​នេះ ក្រុមហ៊ុន​ផូស មេឌា បាន​ឯកភាព​បោះពុម្ពផ្សាយ​លើ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ជា​ភាសា​អង់គ្លេស និង​ខេមរភាសា​ដែល​នឹង​ផ្តល់​ ១ ​ទំព័រ​ពេញ​ទៅ​ឲ្យ​ក្រសួង​អប់រំ សម្រាប់​ការបោះពុម្ពផ្សាយ​មាតិកា​អត្ថបទ​របស់​ខ្លួន​នៅ​រៀងរាល់ថ្ងៃ​ពុធ​ក្នុង​សប្តាហ៍​ទី​ ១ ​នៃ​ខែ​នីមួយៗ ឬ​ ២ ​សប្តាហ៍​ម្តង អាស្រ័យ​លើ​តម្រូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​៕ រូបថត ហ៊ាន រង្សី