The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ​សហការគ្នា​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល

ក្រុមហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ​សហការគ្នា​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល

ក្រុមហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ​ធំៗ​ចំនួន​ ៣ ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន បាន​សហការគ្នា​ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ធំជាងគេ​នៅ​កម្ពុជា ដែល​វា​គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយ​ក្នុង​ការចូលរួម​សម្រេច​ឱ្យបាន​ឧស្សាហកម្ម ៤.០ ។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងនោះ​រួមមាន​ទូរទស្សន៍ CBS និង Digital Sky បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប និង​ក្រុមហ៊ុន​ហង្ស​មាស​គ្រុប​។ នៅក្នុង​ពិធី​ចុះហត្ថលេខា​នោះ​មានការ​ចូលរួម​ពី​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប លោក​ឧកញ៉ា ឆាល វ៉ាន់ ទីប្រឹក្សា​ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន និង​លោក​ឧកញ៉ា អ៊ឹង ឆៃងួន ប្រធាន​ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស​គ្រុប​៕ photos hong menea