The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា ​ប្រគល់​រង្វាន់​ជូន​ជយលាភី​ប្រកួតប្រជែង​ជួញដូរ​ភាគហ៊ុន

ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា ​ប្រគល់​រង្វាន់​ជូន​ជយលាភី​ប្រកួតប្រជែង​ជួញដូរ​ភាគហ៊ុន

ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) កាលពី​ថ្ងៃទី​ ២៧ ខែសីហា បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ជូន​ដល់​ជយលាភី​ ៦ ​រូប​ដែល​បាន​ឈ្នះ​ការប្រកួតប្រជែង​ជួញដូរ​ភាគហ៊ុន ដែល​បាន​ដំណើរការ​ចាប់ពី​ថ្ងៃទី​ ២១ ខែតុលា ឆ្នាំ​មុន រហូត​ដល់​ថ្ងៃទី​ ១៧ ខែ​មករា ឆ្នាំ​ ២០២០​។ នៅក្នុង​ពិធី​នោះ ឯកឧត្តម ហុង សុហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​បាន​លើក​ឡើង​ពី​ឱកាស​វិនិយោគ​លើ​ទីផ្សារ​ភាគហ៊ុន​នៅ​កម្ពុជា​។ ជយលាភី​កំពូល​ពី​ទី​ ១ ដល់ ទី​ ៣ ទទួល​បាន​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ៨ 000 000 រៀល​, ៥ 000 000 រៀល និង ៣ 000 000 រៀល ខណៈ​ជយលាភី ៣ ​នាក់​ផ្សេងទៀត​ម្នាក់ៗ​ទទួល​បាន​ ១ ​លាន​រៀល​៕ រូបថត សហការី