ក្រុមហ៊ុនម៉ារីយ៉តអន្តរជាតិបានចាប់ផ្តើម «យុទ្ធនាការជូនអំណោយក្នុងទិវាមាតាពិភពលោក» ដើម្បីទទួលស្គាល់ និងកោតសរសើរដល់គ្រូពេទ្យ និងបុគ្គលិកសេវាកម្មទាំងអស់ ជាពិសេសអ្នកគ្រូពេទ្យជួរមុខ ចំពោះការងារ និងការលះបង់របស់ពួកគាត់ក្នុងពេលកំពុងបន្តប្រយុទ្ធជំងឺរាតត្បាតកូវីដ១៩។ យុទ្ធនាការនេះមានសណ្ឋាគារដែលបានចូលរួមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈសណ្ឋាគារឡឺម៉េរីឌានអង្គរ រួមជាមួយនឹងសណ្ឋាគារខតថ៍យ៉ាដម៉ារីយ៉តសៀមរាបបានរៀបចំសកម្មភាពបរិច្ចាគឈាមសម្រាប់សហការីរបស់សណ្ឋាគារដើម្បីជួយផ្តល់ឈាមដល់មន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប៕ រូបថត សហការី