ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង (Global Liquidity Exchange Co., Ltd) (GLX) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ B.I.C Group បានសម្ពោធជាផ្លូវការនៅកម្ពុជា ក្រោយទទួលបានអាជ្ញាបណ្ណក្រុមហ៊ុន សមភាគីកណ្តាល ពីគណៈកម្មការមូលបត្រកម្ពុជា នៅថ្ងៃអង្គារ ទី ០៣ ខែធ្នូ ឆ្នាំ ២០១៩ នៅសណ្ឋាគារ ឈានមុខមួយក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ជួយបង្កើតទំនាក់ទំនងមិត្តភាពរវាងវិនិយោគិនឲ្យកាន់តែស្និទ្ធស្នាល និងផ្តល់សេវាកម្មដល់អតិថិជន និងដៃគូពាណិជ្ជកម្មរបស់យើងឲ្យកាន់តែប្រសើរឡើង។ ទាំងនេះអាចជួយជំរុញឲ្យទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាការជួញដូរឧបករណ៍និស្សន្ទនៅក្នុងវិស័យមូលបត្រ នៅប្រទេសកម្ពុជាកាន់តែរីកចម្រើនឡើង គ្រប់គ្រងហានិភ័យសម្រាប់អ្នកចូលរួមទីផ្សារ រួមទាំងផ្តល់ភាពងាយស្រួល និងតម្លាភាពនៃពាណិជ្ជកម្ម។ GLX ជាក្រុមហ៊ុនមួយដែលមានភាពរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលទទួលបានការសហការ និងអនុញាតឲ្យប្រើប្រាស់ប្រព័ន្ធជួញដូរជំនាន់ថ្មី ប្រកបដោយទំនុកចិត្តខ្ពស់ ដូចជា Meta Trader 4 (MT 4) & Meta Trader 5 (MT 5) ៕ រូបថត: សហការី & ហ៊ាន រង្សី