ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុនបដិសណ្ឋារកិច្ច អលមិន គ្រុប បានចូលរួមនៅក្នុងយុទ្ធនាការរៃអង្គាសថវិកាទូទាំងប្រទេសកាលពីថ្ងៃទី ១១ ខែធ្នូ ដើម្បីគាំទ្រដល់ការទិញវ៉ាក់សាំងកូវីដ១៩ ដោយបានបរិច្ចាគថវិកាចំនួន ៥ ០០០ ដុល្លារ។ លោក លូ ម៉េង អគ្គនាយកក្រុមហ៊ុនបដិសណ្ឋារកិច្ច អល មិន គ្រុប បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលបានឃើញការចូលរួមចំណែករបស់និយោជិតរបស់យើង ទោះបីពួកគេរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដែលបណ្តាលមកពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក៏ដោយ»៕ រូបថត សហការី