The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន Almond Group រៀបចំ​អាហារ​ពេល​ល្ងាច​ជួបជុំ​អ្នកសារព័ត៌មាន

ក្រុមហ៊ុន Almond Group រៀបចំ​អាហារ​ពេល​ល្ងាច​ជួបជុំ​អ្នកសារព័ត៌មាន

ក្រុមហ៊ុន​បដិសណ្ឋារកិច្ច Almond Hospitality Group កាលពី​ថ្ងៃទី​ ២៥ ខែមករា បាន​រៀបចំ​អាហារ​ពេល​ល្ងាច​ដ៏ពិសេស​មួយ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​ដែល​នឹង​ចូលមក​ដល់​នៅ​ថ្ងៃទី​ ១២ ខែ​កុម្ភៈ ខាងមុខ​។ នៅក្នុង​ពិធី​នោះ​គឺមាន​មុខម្ហូប​ពិសេស​មួយ​ជា​ប្រភេទ​ម្ហូប​ញាំ​សាលាដ​ចម្រុះ​ពណ៌​លាយ​ជាមួយ​ត្រី​សាល់ម៉ុនឆៅ «Lo Sang » ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​ « Yee Sang» ជា​មុខម្ហូប​ដ៏ពេញនិយម​ក្នុង​ពិធី​ចូលឆ្នាំ​ចិន ពីព្រោះ​វា​មាន​អត្ថន័យ​ថា​ទ្រព្យ​ស្ដុកស្ដម្ភ ចម្រុងចម្រើន និង​សុខភាព​មាំមួន​។ ពិធី​ដ៏រីករាយ​នោះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ភោជនីយដ្ឋាន​យ៉ីសាង ឌឹហ្គាឌិន ទួលគោក​៕ រូបថត នាង សុភាព