The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន CP ផ្តល់​អាហារ​គុណភាព​ល្អ​ដល់​ប្អូនៗ​កុមារកំព្រា

ក្រុមហ៊ុន CP ផ្តល់​អាហារ​គុណភាព​ល្អ​ដល់​ប្អូនៗ​កុមារកំព្រា

លោក Thanachit Sriboonlue ក្រុមប្រឹក្សាភិបាលរង​នៃ​ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​បាន​ដឹកនាំ​គណៈ​គ្រប់គ្រង និង​បុគ្គលិក​ជាច្រើនរូប​ចូលរួម​ចំណែក​ជាមួយ​ក្រុមការងារ​ប្រកួត Freshie Girl &Boy Cambodia ជំនាន់​ទី​ ១៩ ដើម្បី​ផ្តល់​អាហារ​ថ្ងៃត្រង់​ដល់​ប្អូនៗ​នៃ​មជ្ឈមណ្ឌល​ក្តីសង្ឃឹម​ថ្មី​នៃ​កុមារ​កម្ពុជា​។

នៅក្នុង​ពិធី​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​សុបិន ឃុំ​ត្រពាំងគង ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ​នោះ ក្រុម​ការងារ​ក្រុមហ៊ុន ស៊ីភី បាន​ចែកជូន​នូវ​ផលិតផល​អាហារ​របស់​ក្រុមហ៊ុន​ស៊ីភី​ក្នុង​នោះ​មានដូចជា មាន់​បំពង ប្រហិត និង​ហតដក ជាដើម ហើយ​ក៏​បាន​ឧបត្ថម្ភ​ទឹកប្រាក់​មួយចំនួន​ដល់​ប្អូនៗ​កុមារកំព្រា​ដែល​រងគ្រោះ​ដោយសារ​មេរោគ​អេដស៍ និង​ជំងឺអេដស៍​ផងដែរ​។

ក្រុមហ៊ុន ស៊ីភី ខេមបូឌា បាន​ប្រតិបតិ្តការ​អាជីវកម្ម​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​ ២០ ​ឆ្នាំ​មកហើយ ដោយ​គ្របដណ្តប់​នៅក្នុង​វិស័យ​ជាច្រើន​ក្នុង​នោះ​រួមមាន អាជីវកម្ម​ផលិត​ចំណី​សត្វ អាជីវកម្ម​ចិញ្ចឹមសត្វ អាជីវកម្ម​ចំណីអាហារ និង​អាជីវកម្ម​លក់រាយ​ជាច្រើន​ទៀត​៕ រូបថត សហការី