ក្រុមហ៊ុន Daikin Malaysia Sdn Bhd ដែលជាក្រុមហ៊ុនមានជំនាញឯកទេសខាងម៉ាស៊ីនត្រជាក់បានបើកសាខាដំបូងរបស់ខ្លួននៅកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ សាខាថ្មីនេះនឹងផ្តល់នូវជំនាញនៃបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ដើម្បីគាំទ្រឧស្សាហកម្មក្នុងស្រុកជាពិសេសសម្រាប់ផ្នែកលក់រាយ និងគម្រោងផ្សេងៗ។ អតិថិជនអាចអញ្ជើញទៅមើល និងស្វែងយល់អំពីបច្ចេកវិទ្យាថ្មីនៃម៉ាស៊ីនត្រជាក់ដាយគីននៅសាខាដែលមានទីតាំងស្ថិតនៅផ្ទះលេខ C06 ផ្លូវ R3 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕ រូបថត ហ៊ាន រង្សី និង នាង សុភាព