កាលពីថ្ងៃសុក្រ ទី១៦ ខែមករា កន្លងទៅនេះ ក្រុមហ៊ុន Futureworld ដែលជាសមាជិកមួយនៃបណ្តាក្រុមហ៊ុនរបស់ Thakral Group និងជាអ្នកឯកទេសក្នុងបណ្តាញលក់រាយផលិតផល Apple នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានបើកសម្ពោធហាងទំនិញលំដាប់ខ្ពស់របស់ខ្លួននៅអគារវឌ្ឍនៈរាជធានីភ្នំពេញ។ ក្រុមហ៊ុន Futureworld គឺជាក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសសិង្ហបុរីមួយដែលមានហាងលក់ផលិតផល Apple ទូទាំងទ្វីបអាស៊ី ដែលមានចំនួនសរុប៣៥ទីតាំង ក្នុងបណ្តាប្រទេសចំនួន១០រួមមាន ហុងកុង វៀតណាម ឥណ្ឌា ម៉ាឡេស៊ី នេប៉ាល់ ហ្វីលីពីន បង់ក្លាដែស ស្រីលង្កា មីយ៉ាន់ម៉ា។ ក្រុមហ៊ុន Futureworld នឹងផ្តល់ជូននូវគ្រប់ផលិតផល Mac, iPad, iPhone និង iPod រួមជាមួយនឹងសម្ភារប្រើប្រាស់បន្ទាប់បន្សំដ៏សម្បូរបែបផងដែរ។ ក្រុមហ៊ុន Futureworld បានចាប់ផ្តើមបើកបម្រើជូនអតិថិជននៅប្រទេសកម្ពុជាក្នុងក្របខ័ណ្ឌជាអ្នកមានសិទ្ធិលក់បន្ត (AAR) និងអ្នកមានសិទ្ធិផ្តល់សេវា Apple (AASP) នៅខេត្តសៀមរាប ចាប់ តាំងពីឆ្នាំ២០០៨ មកម្ល៉េះ ៕ រូបថត ឈឹម ស្រីនាង និង ហុង មិនា