The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន Life T International Co., Ltd ពង្រីក​ការចែកចាយ​ផលិតផល​បំពង​សំឡេង​ម៉ាក W-King នៅ​កម្ពុជា

ក្រុមហ៊ុន Life T International Co., Ltd ពង្រីក​ការចែកចាយ​ផលិតផល​បំពង​សំឡេង​ម៉ាក W-King នៅ​កម្ពុជា

Life T International Co., Ltd ដែលជា​ក្រុមហ៊ុន​នាំចូល​ផ្តាច់មុខ​ឧបករណ៍​បំពង​សំឡេង​ម៉ាក W-King កាលពី​ថ្ងៃទី​ ២០ ខែមករា បាន​ធ្វើ​ពិធី​សម្ពោធ​ទីស្នាក់ការ​កណ្តាល​ជា​ផ្លូវការ និង​ប្រកាស​ជា​ផ្លូវការ​ទទួល​តារាសម្តែង​លោក ភុល សុវណ្ណដានីន ធ្វើជា​ទូត​សុច្ឆន្ទ​: លើ​ផលិតផល​ធុងបាស់​ម៉ាក W-King​។ ព្រម​ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន Life T International Co., Ltd ក៏បាន​ចុះហត្ថលេខា​ភាពជា​ដៃគូ​ជាមួយ​ធនាគារ ហត្ថា និង​ក្រុមហ៊ុន Asia Wei Luy ដើម្បី​ផ្តល់ជូន​ភាពងាយស្រួល​ដល់​អតិថិជន​ក្នុង​ការទិញ​ផលិតផល​ដោយ​បង់​រំលស់ និង​ទូទាត់​សាច់ប្រាក់​តាមរយ:​សេវា​ធនាគារ​។ ភាពជា​ដៃគូ​នេះ​ត្រូវបាន​រំពឹងថា​នឹង​ជួយ​ពង្រីក​ទីផ្សារ និង​ទាក់ទាញ​អតិថិជន​បាន​កាន់តែ​ច្រើន​។ ទីស្នាក់ការ​កណ្តាល​នេះ​ស្ថិត​នៅ​លើ​បណ្តោយ​ផ្លូវ​ ៣៧១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​៕ រូបថត សហការី