ក្រុមហ៊ុន Royal Platinum ដែលជាក្រុមហ៊ុនចែកចាយម្សៅទឹកដោះគោអូស្ត្រាលីម៉ាក រ៉ូយ៉ាល់ អ័ស (Royal Ausnz) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសអ្នកតំណាងផលិតផលដំបូងរបស់ខ្លួនគឺលោកស្រី នាង សុវត្ថាណា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាពរបស់ស្ត្រី។ លោកស្រីត្រូវបានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកចែកចាយនៅក្នុងពិធីប្រកាសនេះ និងពិធីទទួលទានអាហារពេលល្ងាចដែលធ្វើឡើងកាលពីថ្ងៃទី ២៩ ខែកុម្ភៈក្នុងរាជធានីភ្នំពេញ។
លោកស្រី សុវត្ថាណា ហៅ DJ Nana គាត់តែងតែផ្សព្វផ្សាយវីដេអូអប់រំអំពីបញ្ហាសុខភាពយ៉ាងសកម្មនៅតាមបណ្តាញសង្គម។ ការប្រកាសនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Royal Platinum ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសុខភាពនៅក្នុងចំណោមស្ត្រីវ័យក្មេងកម្ពុជា។ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាឯកឧត្តម Pablo Kang គឺជាភ្ញៀវកិត្តិយសក្នុងពិធីនោះ៕ រូបថត នាង សុភាព