The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន Smart Axiata បរិច្ចាគ​ថវិកា ១ ​ម៉ឺន​ដុល្លារ​ដល់​យុទ្ធនាការ​ "​រត់​ជាមួយ​សាយ​" ដើម្បី​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ

ក្រុមហ៊ុន Smart Axiata បរិច្ចាគ​ថវិកា ១ ​ម៉ឺន​ដុល្លារ​ដល់​យុទ្ធនាការ​ "​រត់​ជាមួយ​សាយ​" ដើម្បី​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ

សិល្បករ Pleng រួមជាមួយ​តារា​តាម​បណ្តាញ​សង្គម​ដទៃទៀត​បាន​ចូលរួម​ជាមួយ​លោក អួន បឋម ដែល​ត្រូវបាន​គេ​ស្គាល់​ថា «​សាយ​» កាលពី​ថ្ងៃអាទិត្យ​ក្នុង​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ ១០ ​គីឡូម៉ែត្រ​នៅ​កោះពេជ្រ​ដែល​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍ «​រត់​ជាមួយ​សាយ​» ដែលជា​យុទ្ធនាការ​រៃអង្គាស​ថវិកា​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​។ ក្រុមហ៊ុន Smart Axiata បាន​បរិច្ចាគ​ថវិកា​ចំនួន​ ១ ​ម៉ឺន​ដុល្លារ ដល់​យុទ្ធនាការ​រៃអង្គាស​ថវិកា​របស់​សាយ​ដែល​ឥឡូវនេះ​ថវិកា​ដែល​បាន​រៃអង្គាស​មាន​ចំនួន​លើសពី​ ៤៨ ​ម៉ឺន​ដុល្លារ បន្ទាប់ពី​គាត់​បាន​រត់​ចម្ងាយ​ជាង ២ ៤០៨ គីឡូម៉ែត្រ​ឆ្លងកាត់​ខេត្ត​ចំនួន​ ២១ ក្នុង​រយៈពេល​ ៩៧ ​ថ្ងៃ​៕ រូបថត សហការី