កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធពេញលេញរបស់ក្រុមហ៊ុន Tan Chong Motor Holdings Bhd (ម៉ាឡេស៊ី) និង ជាក្រុមហ៊ុនចែកចាយផ្តាច់មុខរថយន្ត នីសាន់នៅកម្ពុជា បានរៀបចំពិធីទទួលទានអាហារពេលល្ងាចជាមួយប្រជាជន ម៉ាឡេស៊ី ដែលកំពុងធ្វើការនៅក្នុងប្រទេស កម្ពុជា។ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ឯកឧត្តម Eldeen Husaini Mohd Hashim គឺជាភ្ញៀវពិសេស។ ក្រៅពីនោះ មានបុគ្គលិកស្ថានទូត នាយកប្រតិបត្តិក្រុមហ៊ុន Tan Chong និងអ្នកសារព័ត៌មានជាច្រើនរូបទៀតបានចូលរួមក្នុងពិធីនោះ។ នៅព្រឹកថ្ងៃដដែល ឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានអញ្ចើញទៅទស្សនាអគារតាំងបង្ហាញរថយន្តនីសាន់ និងមជ្ឈមណ្ឌលសេវាកម្ម Aftersales របស់ក្រុមហ៊ុន Tan Chong Motor នៅក្នុងរាជធានីភ្នំពេញផងដែរ៕