ក្រុមហ៊ុន TwoBirds បានសម្ពោធកន្លែងផលិតស្រាបៀរ (craft brewery) និងបារ៍របស់ខ្លួននៅក្នុងមជ្ឈមណ្ឌល the Factory នៅសង្កាត់ចាក់អង្រែលើ កាលពីយប់ថ្ងៃអាទិត្យសប្តាហ៍មុន។
មនុស្សច្រើនកុះករបានចូលរួមក្នុងពិធីដ៏រីករាយនោះក្នុងនោះមានការទទួលទានសាច់អាំង ហើយក៏មានការលេងស្នូឃ័រ លេងគប់ព្រួញ និងល្បែងកម្សាន្តជាច្រើនទៀតអមដោយការទទួលទានស្រាបៀរគុណភាពស្តង់ដាអាល្លឺម៉ង់នៅក្នុងបារ៍ថ្មីដ៏ទំនើប និងទាន់សម័យ។
អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន TwoBirds លោក Connor Kirsch បានថ្លែងថា៖ «យើងបើកសិប្បកម្មផលិតស្រាបៀររបស់យើងដល់សាធារណជនពីព្រោះយើងចង់ឲ្យគ្រប់គ្នាទទួលបទពិសោធជាមួយស្រាបៀរ (craft beer)៕ រូបថត សហការី