អ្នកមកពីអាជីវកម្មផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងមកពីផ្នែកសាជីវកម្ម រួមនឹងភ្ញៀវកិត្តិយសជាច្រើនរូប បានអញ្ជើញចូលរួមអបអរសាទរខួបគម្រប់ ១០ ឆ្នាំរបស់ក្រុមហ៊ុន Westec Media Limited កាលពីថ្ងៃទី ៥ ខែកុម្ភៈ កន្លងទៅ។ កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងភោជនីយដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ ហើយក៏មានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់បម្រើជូនភ្ញៀវកិត្តិយសដែលបានចូលរួមផងដែរ ដែលញ៉ាំងឱ្យកម្មវិធីទាំងមូល កាន់តែសប្បាយរីករាយ។ ត្រូវបានចាត់ទុកជាក្រុមហ៊ុនចែកចាយខ្សែភាពយន្តដ៏ធំបំផុតមួយនៅកម្ពុជា ក្រុមហ៊ុន Westec បានដើរតួយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មកម្សាន្តដោយបានចែកចាយភាពយន្តជិត ៨០០ រឿង គិតតាំងពីបើកដំណើរការក្នុងឆ្នាំ ២០១១៕ រូបថត សហការី