ធនាគារជាតិនៃកម្ពុជាបានប្រារព្ធខួបលើកទី ៣៩ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញកាលពីថ្ងៃចន្ទ ទី ២៥ ខែមីនា ឆ្នាំ ២០១៩ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយ។
ព្រឹត្តិការណ៍ដែលមានរយៈពេលពេញ ១ ថ្ងៃទទួលបានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូបអមដោយសុន្ទរកថារបស់លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។ ក្នុងនោះក៏មានការបង្ហាញលទ្ធផលអង្កេតស្តីពីការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាដោយធនាគារជាតិនៃកម្ពុជា និង JICA។ មានកិច្ចពិភាក្សាតុមូល និងការតាំងពិព័រណ៍អំពីប្រវត្តិប្រាក់រៀល និងធនាគារជាតិនៃកម្ពុជាផងដែរ។
លើសពីនេះក៏មានពិធីប្រគល់រង្វាន់ដល់អ្នកដែលឈ្នះល្បែងល្បងប្រាជ្ញាអំពីប្រាក់រៀលដែលរៀបចំរួមគ្នាដោយធនាគារជាតិនៃកម្ពុជា និងកាសែតភ្នំពេញ ប៉ុស្តិ៍ ដែលជាការខិតខំប្រឹងប្រែងមួយទៀតដើម្បីផ្សព្វផ្សាយប្រាក់រៀលឲ្យកាន់តែទូលំទូលាយ។រូបថត: ហុង មិនា