The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ខេមបូឌាអ៊ែរវ៉េ​ផ្តល់​បទពិសោធ​ជិះ​យន្តហោះ​ដល់​កុមារកំព្រា

ខេមបូឌាអ៊ែរវ៉េ​ផ្តល់​បទពិសោធ​ជិះ​យន្តហោះ​ដល់​កុមារកំព្រា

ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានរៀបចំ​ការហោះហើរ​សប្បុរសធម៌​សម្រាប់​កុមារកំព្រា​ចំនួន​ ៥៥ ​នាក់​មកពី​មណ្ឌល​កុមារកំព្រា​ចំនួន ​២ ដើម្បី​ផ្តល់​បទពិសោធ​ជិះ​យន្តហោះ​សម្រាប់​ពួកគេ​។ ក្មេងៗ​ និង​គ្រូ​របស់​ពួកគេ​មកពី​មជ្ឈមណ្ឌល​កុលាប​ ៤ និង​មជ្ឈមណ្ឌល​កុមារកំព្រា​ភ្នំពេញ​ថ្មី ពួកគេ​បាន​រីករាយ​ជាមួយ​នឹង​ការហោះហើរ​រយៈពេល​ ១ ​ម៉ោង ដែល​បាន​ហោះ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​ហោះហើរ​ទស្សនា​ពីលើ​អាកាស​ជុំវិញ​ខេត្ត​ព្រះសីហនុ​តាម​ជើងហោះហើរ KR 2021​។ កម្មវិធី​ហោះហើរ​សប្បុរសធម៌​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ ដោយមាន​ការគាំទ្រ​ពី​ព្រលានយន្តហោះ​កម្ពុជា ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ CB, ក្រុមហ៊ុន WowNow App ក្រុមហ៊ុន First Unite Travel and Tour ក្រុមហ៊ុន FUN Entertainment ក្រុមហ៊ុន Cambodian Express និង​ក្រុមហ៊ុន Gold Zone Media៕ photoS SUPPLIED