គម្រោងលំនៅឋាន Le Condé BKK1 ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង១ ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៨ ខែកក្កដា ក្រោមវត្តមានដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី និងវត្តមានអ្នកវិនិយោគក៏ដូចជាតំណាងមកពីវិស័យអចលនទ្រព្យជាច្រើនរូបទៀត។ គម្រោង Le Condé BKK1 នេះ វិនិយោគ អភិវឌ្ឍដោយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Wangfu Guoji (អ័ង ហ្វូ -WANGFU -) ដែលមានកម្ពស់ ៤៣ ជាន់ស្មើនឹងជាង ១៤០ ម៉ែត្រដែលនឹងក្លាយជាមកុដពេជ្រក្នុងតំបន់ ដែលស្ថិតក្នុងសង្កាត់បឹងកេងកង១ ក្នុងរាជធានីភ្នំពេញ៕ រូបថត សហការី