កាលពីព្រឹកថ្ងៃអាទិត្យ ទី ៨ ខែកញ្ញា ឆ្នាំ ២០១៩ ក្រុមហ៊ុនអចលនទ្រព្យអាម៉ូរីបានប្រារព្ធពិធីសម្ពោធបើកលក់ជាផ្លូវការគម្រោង “បុរីអាម៉ូរី ៧ មករា” ជាលើកទី ២ នៅសណ្ឋាគារ the Raffles Hotel Le Royal។ គម្រោង បុរីអាម៉ូរី ៧ មករា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម។ ទីតាំងនៃគម្រោងបុរី អាម៉ូរី ៧ មករាបានបង្ហាញខ្លួនស្ថិតនៅចំទីប្រសព្វសក្តានុពលសេដ្ឋកិច្ចរវាងតំបន់ពាណិជ្ជកម្ម ទីក្រុងរណបជ្រោយចង្វារព្រមទាំងគម្រោងអភិវឌ្ឍន៍ល្បីឈ្មោះធំៗនៅលើផ្ទៃដីចំនួន ៣២ ហិកតាស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋ៧មករាដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦ ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ ៥៕ រូបថតសហការី