ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងបង្ហាញនូវការចែករំលែក ក៏ដូចជាការយកចិត្តទុកដាក់លើសុខទុក្ខរបស់អតិថិជនរបស់ខ្លួន ទើបកាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា អង្ករ ១០០ គីឡូក្រាម ត្រីខកំប៉ុងចំនួន ៥ កេស មី ២ កេស ទឹកត្រី ២ យួរ ទឹកស៊ីអ៊ីវ ៣ យួរ ស្ករស ៥ គីឡូ អំបិល ៥ គីឡូ ប្រេងឆាចំនួន ២ ដបរួមនិងថវិកាចំនួន ៤០០ ០០០ រៀល ដើម្បីជូនដល់អតិថិជនមួយគ្រួសារនៅក្នុងភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលដែលកំពុងជួបទុក្ខលំបាក ដែលបានរងគ្រោះដោយអគ្គិភ័យ កាលពីខែឧសភា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ។ ថ្វីបើចំនួនវិភាគទាននេះហាក់បីដូចជាមិនមានចំនួនច្រើនក៏ដោយ ប៉ុន្តែវាបានបង្ហាញថា ណុងហឹប ហ្វាយនែន ប្រៀបបីដូចជាប្រជាជន និងជាស្ថាប័នដែលមានការសហការយកចិត្តទុកដាក់លើអតិថិជន ក៏ដូចជាសហគមន៍ទាំងមូលផងដែរ៕ រូបថត សហការី