The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ជប៉ុន​ផ្តល់ ២២៧ ៧៣៦ ​ដុល្លារ​អាមេរិក​ សម្រាប់​ការធ្វើឱ្យ​ប្រសើរ​ទ្បើង​នូវ​សមត្ថភាព​ពន្លត់​អគ្គិភ័យ

ជប៉ុន​ផ្តល់ ២២៧ ៧៣៦ ​ដុល្លារ​អាមេរិក​ សម្រាប់​ការធ្វើឱ្យ​ប្រសើរ​ទ្បើង​នូវ​សមត្ថភាព​ពន្លត់​អគ្គិភ័យ

រដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ២២៧ ៧៣៦ ដុល្លារ​អាមេរិក​ដល់​អង្គភាព​ទទួល​ជំនួយ​ចំនួន​មួយ​ក្រោម​គ្រោងការណ៍​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (​ជំនួយ​គូ​សាណូណិ​) ។ កិច្ចសន្យា​ផ្តល់ជំនួយ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​ ១៨ ខែមករា ឆ្នាំ​ ២០២១ ដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​អ្នកតំណាង​អង្គភាព​ទទួល​ជំនួយ​សម្រាប់​អនុវត្ត​គម្រោង​។ នៅក្នុង​គម្រោង​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​បំពាក់​ដោយ​កាំជណ្ដើរ​កម្ពស់ ៤០ ​ម៉ែត្រ ចំនួន​ ១ ​គ្រឿង​ដែល​ជា​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រភេទ​នេះ​លើកដំបូង​សម្រាប់​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​បំពាក់​ដោយសារ​ធាតុគីមី ចំនួន​ ១ ​គ្រឿង និង​ឡាន​បូមទឹក​ពន្លត់​អគ្គិភ័យ ចំនួន​ ២ ​គ្រឿង​នឹង​ត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​សមត្ថភាព​ពន្លត់​អគ្គិភ័យ​។ ជាមួយ​គ្នា​នេះ កម្មវិធី​បណ្តុះបណ្តាល​ស្តីពី​ប្រតិបត្តិការ និង​ការថែរក្សា​ឧបករណ៍​ពន្លត់​អគ្គិភ័យ​នេះ​ក៏​នឹងត្រូវ​បានរួម​បញ្ជូល​ផងដែរ​៕ រូបថត សហការី