ដាប់ប៊ែលយូប៊ី ហ្វាយនែន ទើបទទួលបានដើមទុនបន្ថែមចំនួន ១០០ លានដុល្លារអាមេរិកពីម្ចាស់ភាគហ៊ុនតែមួយគត់របស់ខ្លួនគឺធនាគារអ៊ូរី ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងធ្វើឲ្យដើមទុនចុះបញ្ជីសរុបរបស់ខ្លួនកើនឡើងរហូតដល់ ១៧៦ លានដុល្លារអាមេរិកក្នុងគោលបំណងដើម្បីជំរុញបន្ថែមនូវកំណើន និងពន្លឿនសក្តានុពលអាជីវកម្មរបស់ខ្លួន។ ការបន្ថែមដើមទុនចុះបញ្ជីនេះបង្ហាញឱ្យឃើញពីស្ថានភាពរឹងមាំរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន នៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា និងបង្ហាញឱ្យឃើញពីកំណើនគួរជាទីមោទនៈនាឆ្នាំកន្លងមក។ ការបន្ថែមដើមទុនចុះបញ្ជីនេះក៏ជាសូចនាករមួយបង្ហាញអំពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ភាពទូលំទូលាយក្នុងចំណែកទីផ្សារ និងដំណោះស្រាយផ្នែកសេវាហិរញ្ញវត្ថុសម្បូរបែបនាពេលអនាគតរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែនផងដែរ៕