ប្រជាជនកម្ពុជា និងអ្នកដែលចូលចិត្តណេសកាហ្វេរាប់ពាន់នាក់រួមជាមួយនឹងប្រជាជនជាង ១៨០ ប្រទេសនៅទូទាំងពិភពលោកបានចូលរួមអបអរ និងប្រារព្ធទិវាកាហ្វេអន្តរជាតិដោយមានការរៀបចំនូវព្រឹត្តិការណ៍មួយដែលមានឈ្មោះថា «ទិវាណេសកាហ្វេ» ដែលត្រូវបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែតុលា។ ខែតុលាក៏ត្រូវបានប្រកាសថាជាខែនៃការអបអរសាទរទិវាកាហ្វេអន្តរជាតិ និងជាលើកទី ១ ហើយដែលកម្ពុជាបានប្រារព្ធទិវានេះឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកដោយមានការចូលរួមអបអរសាទរ ការសម្តែងពីក្រុមតន្ត្រី និងកម្មវិធីសប្បាយៗជាច្រើនទៀត៕ រូបថតសហការី