ក្រុមហ៊ុនកូកា-កូឡានឹងរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីកូកា-កូឡាដ៏ធំបំផុតនៅប្រទេសកម្ពុជា ដែលនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៥នាពេលខាងមុខនេះដោយមានការចូលរួមពីតារាចម្រៀងល្បី ដូចជា ខេមរៈ សិរីមន្ត, ឱក សុគន្ធកញ្ញា, ឆាយ វិរៈយុទ្ធ និង មាស សុខសោភា។ ការប្រគំតន្ត្រីនេះ គឺសហការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ MyTV។ កម្មវិធីនេះផ្តល់ឱកាសដណ្តើមយកជយលាភីដល់យុវជនខ្មែរដែលជាអ្នកគាំទ្រ និងមានចំណង់ចំណូលចិត្តលើវិស័យចម្រៀងក្នុងខេត្តក្រុងទាំង១០រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង ខេត្តព្រះសីហនុ កំពត កណ្តាល ព្រៃវែង កំពង់ចាម និងទីក្រុងភ្នំពេញ។ កម្មវិធីនេះនឹងចាប់ផ្តើមដំបូងគេនៅខេត្តសៀមរាប ហើយបញ្ចប់កម្មវិធីនៅភ្នំពេញ ខែមីនា ២០១៥។ ការប្រគំតន្ត្រីនេះ នឹងផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ MyTV រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង៨យប់៕ រូបថត ស្រីនាង