ភ្នំពេញ: តារាល្បីស្រករមុន និងជំនាន់ថ្មី តារាកំប្លែងប្រុសស្រី រួមទាំងតារាចម្រៀងសំនៀងពីរោះខ្មែរសុរិន្ទ កាលពីរសៀលថ្ងៃអង្គារកន្លងទៅនេះបានបង្ហាញវត្តមានក្នុងស្ទូឌីយោទូរទស្សន៍ស៊ីធីអិន សម្រាប់ការថតកម្មវិធីត្រៀមចាក់បញ្ចាំងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។ក្រៅពីមានការរាំច្រៀងតាមចង្វាក់ប្រពៃណីខ្មែរ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ជាដើមនោះ ក៏មានការសម្ដែងរបាំត្រុដិបើកឆាកផងដែរ៕ អត្ថបទ និងរូបថត ស៊ូ វុទ្ធី