ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃសុក្រសប្តាហ៍មុនបានទទួលមូលប្បទានបត្រជាទឹកប្រាក់ចំនួន ១០០ ០០០ ដុល្លារអាមេរិកពីឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួយនេះធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកដោះស្រាយតម្រូវការចាំបាច់នានាជូនបងប្អូនពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័កកូវីដ១៩ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ៕ photos SUPPLIED