កាលពីថ្ងៃទី ៦ ខែមិថុនា កន្លងទៅអង្គការ Les Écoles de La Plantation បានរៀបចំពិធីទទួលទានអាហារពេលល្ងាចសប្បុរសធម៌មួយដើម្បីរៃអង្គាសមូលនិធិជួយលើកកម្ពស់ការអប់រំសម្រាប់កុមារនៅខេត្តកំពត។ ពិធីទទួលទានអាហារសប្បុរសធម៌នេះត្រូវបានប្រារព្ធឡើងនៅភោជនីយដ្ឋាន Kroeung Garden បឹងកេងកង ហើយអង្គការក៏មានការចាប់ឆ្នោតផងដែរ ដែលអ្នកឈ្នះទទួលបានកន្ត្រកវត្ថុអនុស្សារីយ៍ដែលក្នុងនោះមានដូចជាម្រេច និងគ្រឿងទេសផ្សេងៗពីអង្គការ La Plantation ផងដែរ។
គួរបញ្ជាក់ថាព្រឹត្តិការណ៍នេះបានទទួលការគាំទ្រពីក្រុមហ៊ុន Almond Group ៕ រូបថត សហការី